Sunday, August 3, 2025
Homeព័ត៌មានជាតិទាំង២នាក់ ធ្វើឲ្យផ្អើលគេឯងរាល់ថ្ងៃ សមត្ថកិច្ចហៅថតរូប កាន់បំពង់ស៊ីមុាំងម្តង

ទាំង២នាក់ ធ្វើឲ្យផ្អើលគេឯងរាល់ថ្ងៃ សមត្ថកិច្ចហៅថតរូប កាន់បំពង់ស៊ីមុាំងម្តង

ខេត្តពោធិ៍សាត់ ៖ ឪពុកម្តាយខ្មាសគេទាំងព្រលឹម នៅពេលដែលមានកូនមុខសញ្ញា ក្មេងទំនើង២នាក់ ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលអន្លង់ត្នោត ឃាត់ខ្លួនយកមកអនុវត្តនីតិវិធី បន្ទាប់ពីពួកគេនាំគ្នាបង្ហោះម៉ូតូ និងប្រើប្រាស់បំពង់ស៊ីម៉ាំងឮខ្លាំងបង្កការរំខានអ្នកស្រុក។

ករណីបង្ក្រាបក្មេងទំនើងខាងលើនេះ ធ្វើឡើងនៅវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ ត្រង់ចំណុចថ្មី ស្ថិតនៅភូមិជ្រលង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ប្រភពពីមន្ត្រីនគរបាលប៉ុស្តិ៍នគរបាលរដ្ឋបាលអន្លង់ត្នោត ឱ្យដឹងថា មុខសញ្ញាក្មេងទំនើង ត្រូវបានបង្ក្រាបនេះ ៖

ទី១-ឈ្មោះមុំ មាស ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ លំនៅ បច្ចុប្បន្នភូមិកន្ត្រក ឃុំស្វាយនិគមន៍ ក្រុង-ខេត្តសៀមរាប ឪពុកឈ្មោះមុំ មឿន អាយុ ៦០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ និងម្តាយ ឈ្មោះសឿម យ៉ា អាយុ៥៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ

ទី២-ឈ្មោះខន ពិសិដ្ឋ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងភ្លើង មានប្រពន្ធឈ្មោះរិទ្ធ ធារ៉ា អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមេផ្ទះ ឪពុកឈ្មោះអ៊ឹម រដ្ឋា អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ និងម្តាយឈ្មោះផាត កុលាប អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មការិនីរោងចក្រកាត់ដេរ ទីកន្លែងកំណើតភូមិឃ្លាំងមឿង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ប្រភពដដែលបញ្ជាក់បន្ថែមទៀតថា ការឃាត់ខ្លួនមុខសញ្ញាក្មេងទំនើងយកមកអនុវត្ត នីតិវិធីនេះ គឺបន្ទាប់ពីពួកគេនាំគ្នាធ្វើសកម្មភាពបង្ហោះម៉ូតូ និងប្រើបាស់បំពង់ស៊ីម៉ាំងឮខ្លាំង បង្កការរំខានដល់អ្នកស្រុកជាញឹកញាប់នៅចំណុចខាងលើ។

មុខសញ្ញាក្មេងទំនើង (មុំ មាស និងខន ពិសិដ្ឋ) ត្រូវបានសមត្ថកិច្ចធ្វើការអប់រំ និងធ្វើកិច្ចសន្យា ថែមទាំងមានការធានាពីអាណាព្យាបាលផងដែរ ទើបសមត្ថកិច្ចអនុញ្ញាត ឱ្យត្រឡប់ទៅផ្ទះវិញ៕

RELATED ARTICLES