ខេត្តព្រះសីហនុ ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឱ្យដឹងថា កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ បន្ទាប់ពីទទួលបានការស្នើសុំ កិច្ចសហការពីសាខាគយ និងរដ្ឋាករកម្ពុជា មន្ត្រីសាខា ក.ប.ប ខេត្តព្រះសីហនុ សហការគ្នាត្រួត ពិនិត្យ និងវាយតម្លៃគុណភាពផលិតផលឱសថបំប៉នសុខភាព មានប្រភពមកពីប្រទេសក្រៅចំនួន៤ទូកុងតឺន័រ របស់ក្រុមហ៊ុn JIN HAE INVESTMENT CO.,LTD។

ក្នុងសកម្មភាពចុះត្រួតពិនិត្យ មន្ត្រីជំនាញបានត្រួតពិនិត្យលើផលិតផលឱសថបំប៉នសុខភាពរួមមាន ទី១- OCTA-Z ចំនួន៣០ប៉ាឡែត ស្មើនឹង១២៦កេស ទី២-CHANGE ចំនួន២ប៉ាឡែត ស្មើនឹង៤៨កេស ទី៣- YA HWANG SAM ចំនួន៤ប៉ាឡែត ស្មើនឹង៩៦កេស និងទី៤- GAN BO HO ចំនួន២ប៉ាឡែត ស្មើនឹង៦០កេស។

ជាលទ្ធផលផលិតផលបំប៉នសុខភាពខាងលើ ហួសកាលបរិច្ឆេទប្រើប្រាស់ទាំងអស់។ បន្ទាប់មក សមត្ថកិច្ចចម្រុះ បានកិបសៀលើទូ កុងតឺន័រ រក្សាទុកនៅទីលានកំពង់ផែ និងរង់ចាំម្ចាស់ទំនិញចូលមកដោះស្រាយតាមនីតិវិធី៕


