Sunday, August 3, 2025
Homeតារាខ្មែររ៉ាប៊ី អាចចាប់ដៃពេជ្រ ថាណា​ ច្រើនជាងគូម៉ា

រ៉ាប៊ី អាចចាប់ដៃពេជ្រ ថាណា​ ច្រើនជាងគូម៉ា

ស្រីស្អាតផាន វីរ៉ាទី ហៅរ៉ាប៊ី បានឲ្យដឹងថា នាងអាចនឹងចាប់ដៃគូចម្រៀងថ្មីជាមួយតារាច្រៀងប្រុស លោកពេជ្រ ថាណា នៅពេលខាងមុខនេះហើយ ក្រោយពីនៅផលិតកម្មជាមួយគ្នាជិត៣ឆ្នាំ តែមិនដែលបានច្រៀងឆ្លងឆ្លើយគ្នាម្ដងណាសោះឡើយ។

កញ្ញារ៉ាប៊ី

ប៉ុន្ដែនៅពេលត្រូវសួរថា តើនាងអាចនឹងច្រៀងឆ្លងឆ្លើយជាមួយតារាចម្រៀងគូម៉ា ដែរឬអត់នោះ? នាងថានៅលើក្រុមហ៊ុន តែបើពេជ្រ ថាណា អាចនឹងមានច្រើនជាង។

ការបង្ហើបដៃគូចម្រៀងថ្មីរបស់ស្រីស្អាតរ៉ាប៊ី នៅពេលនេះ ក្រោយពីនាងធ្លាប់ច្រៀងផ្ដោះផ្ដងតែជាមួយតារាចម្រៀងសុគន្ធ ថេរ៉ាយុ ប៉ុណ្ណោះ នាពេលកន្លងមក ព្រោះតារាទាំង២ ពូកែតែងខ្លួនបែបយុវវ័យដូចគ្នា។

ទោះជាយ៉ាងណា មជ្ឈដ្ឋានមហាជនខ្លះបានលើកឡើងថា រ៉ាប៊ី ស៊ីតែបទញាក់ទេ បើបទស្លូវនាងច្រៀងមិនសូវកើត ហេតុនេះហើយបានជាកន្លងមក ថោន មិនដែលឲ្យនាងច្រៀងឆ្លងឆ្លើយជាមួយអតីតតារាចម្រៀងផលិតកម្មនេះ គឺលោកខេម ឡើយ។

ប៉ុន្តែរ៉ាប៊ី ធ្លាប់និយាយថា នៅតាមបណ្ដាឆាកតន្ត្រីធំៗ គេនិយមតែបទញាក់ ពោលគឺបើច្រៀង១កម្មវិធី បើគេតម្រូវ៥បទ គឺគេទារបទញាក់៤បទទៅហើយ បទស្លូវ​គេមិនសូវកុម្មង់នោះទេ ហេតុនេះហើយបានជានាងមិនសូវធ្វើបទស្លូវច្រើន។ នាងទទួលស្គាល់ថា ការច្រៀងបទស្លូវរបស់នាងកន្លងមក​មិនសូវជោគជ័យដូចនាងច្រៀងបទញាក់នោះទេ តែនាងក៏អាចច្រៀងបានដែរ។

លោកពេជ្រ ថាណា

រ៉ាប៊ី ក៏មិនខុសពីតារាល្បីៗជាច្រើនទៀតដែរ ពោលគឺអំឡុងកូវីដ-១៩ កំពុងវាយលុកនេះ នាងប្រឈមភាពស្ងប់ស្ងាត់ ព្រោះបទចម្រៀងបានធ្វើរួច មាននៅក្នុងដៃទៅហើយ តែមិនហ៊ានបញ្ចេញ។

រ៉ាប៊ី ថា នៅតាមឆាកតន្រ្ដីទូរទស្សន៍ នាងច្រៀងតែបទល្បីចាស់ៗឡើងវិញប៉ុណ្ណោះ ហើយតាំងផ្អើលកូវីដ-១៩ មក នៅតាមខេត្ត គេមិនទាន់រៀបចំកម្មវិធីតន្ត្រីឡើងវិញទេ អីចឹងហើយធ្លាក់ប្រាក់ចំណូលគ្រប់គ្នា។

លោកគូម៉ា

ដោយឡែក រឿងស្នេហាវិញ រ៉ាប៊ី អះអាងថា ក្រោយចែកផ្លូវគ្នាជាមួយសង្សារក្មេង កាលពីពេលថ្មីនេះ ឥឡូវរកតែ១គ្រាប់ ធ្វើថ្នាំមិនបានផង៕

RELATED ARTICLES