Sunday, August 3, 2025
Homeតារាខ្មែរស្រីស្រស់រចនា រ៉ាវ៉ាឌី មិនចង់បានប្ដីអាណិកជន

ស្រីស្រស់រចនា រ៉ាវ៉ាឌី មិនចង់បានប្ដីអាណិកជន

តារាសម្ដែងសំបុរខ្មៅស្រអែមស្រស់ រចនា រ៉ាវ៉ាឌី បានឲ្យដឹងថា មានអាណិកជនខ្មែរ នៅបរទេស បានឆាតមកសុំស្នេហានាងជាបន្ដបន្ទាប់ ដោយខ្លះសុំចូលស្ដីដណ្ដឹង និងរៀបការក៏មានដែរ។

ដោយឡែក ប្រុសក្នុងស្រុកវិញ ក៏មានអ្នកតាមចែចង់នាងដែរ ប៉ុន្តែពួកគេមិនទទួលបានបេះដូងនាងដូចគ្នា ព្រោះថាឆ្នាំទោះជានាងអាយុ២៧ឆ្នាំ តែនាងមិនទាន់ចង់បានប្ដីទេ។ នាងថា បើប្រុសអាណិកជននៅបរទេសវិញ នាងដូចជាគ្មាននិស្ស័យតែម្ដង ព្រោះចិត្តនាងមិនដែលប៉ងថា ចង់បានប្ដីនៅបរទេស ឬចង់ទៅរស់នៅតាមប្ដីនៅស្រុកគេនោះទេ។

ទោះជាយ៉ាងណា រ៉ាវ៉ាឌី ថា គូព្រេងមើលមិនដឹង ហេតុនេះហើយមិនអាចកំណត់ថា ឆ្នាំណានឹងរៀបការប្ដីបានឡើយ។

រចនា រ៉ាវ៉ាឌី ជាតារាសម្ដែងភាពយន្ដ ខារ៉ាអូខេ និងជាអ្នកបង្ហាញម៉ូដដ៏លេចធ្លោម្នាក់ផងដែរ។ នាងធ្លាប់ថតភាពយន្ដភាគរបស់ទូរទស្សន៍បុស្ដិ៍លេខ៥ ក្នុងតំណែងជាតួឯក ដូចជារឿង ”មរតកកម្ម” និងរឿង​”មិត្តឬស្យា” ជាដើម។

តារាខ្ពស់ស្រឡះដែលមិនចង់ផ្ញើបេះដូងជាមួយប្រុសអាណិកជនរូបនេះ មិនញញើតក្នុងការបង្ហាញភាពសិចស៊ីឡើយ ព្រោះពេលខ្លះនាងទៅមាត់សមុទ្រ ពាក់តែអាវទ្រនាប់ និងស្លៀកតែខោលីអូប៉ុណ្ណោះ ដែលមើលទៅស្បែកសាច់នាងរលើបរលោងម៉ដ្ឋខៃ គួរឲ្យចង់ប៉ះអង្អែល ទើបធ្វើឲ្យប្រុសៗអាណិកជនជាច្រើនកាន់តែក្នាញ់រ៉ាវ៉ាឌី។

ប៉ុន្ដែនៅពេលត្រូវសួរថា តើពេលនេះ រ៉ាវ៉ាឌី មានសង្សារជាប្រុសនៅក្នុងស្រុកហើយឬនៅនោះ? នាងបែរថាមិនដែលខ្វល់ខ្វាយចង់បានសង្សារទៅវិញ។

អ្នកសម្ដែងរូបស្រស់រូបនេះ និយាយដោយសំណើចថា សង្សារក៏អត់ ប្រុសស្នេហ៍ក៏អត់ អីចឹងតើឲ្យនាងរៀបការជាមួយអ្នកណាទៅ?

ថ្វីត្បិតតែរចនា រ៉ាវ៉ាឌី ថាបេះដូងនៅទំនេរក្ដី ប៉ុន្ដែគេមិនសូវជឿជាក់លើការអះអាងរបស់នាងឡើយ ព្រោះសំអាងថា រ៉ាវ៉ាឌី មិនចូលចិត្តលាតត្រដាងរឿងគូស្នេហ៍ទេ គឺនាងចូលចិត្តលាក់ជិតតែម្ដង។

តាមការបង្ហើបរបស់នាងថា គ្មាននិស្ស័យប្រុសអាណិកជនខ្មែរ នៅបរទេសនោះ បញ្ជាក់ថា រ៉ាវ៉ាឌី នឹងជ្រើសស្នេហ៍ ”ជួញជិត ប្រសើរជាងជួញឆ្ងាយ” ជាមិនខាន៕

RELATED ARTICLES