Sunday, August 3, 2025
Homeព័ត៌មានជាតិលុយជិត១ម៉ឺនដុល្លារ នាងហ៊ានយកពីប្រុសជប៉ុន ពេលនេះជាប់ខ្នោះ

លុយជិត១ម៉ឺនដុល្លារ នាងហ៊ានយកពីប្រុសជប៉ុន ពេលនេះជាប់ខ្នោះ

ភ្នំពេញ ៖ ស្ត្រីបុគ្គលិកផ្នែកលក់ ក្រុមហ៊ុនអ៊ីងជូហ្គោណា នៅផ្សារម៉ាក្រូម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីរំលោភលើទំនុកចិត្ត យកប្រាក់ក្រុមហ៊ុនចំនួនជិត១ម៉ឺនដុល្លារ។

ការឃាត់ខ្លួនស្ត្រីខាងលើនេះ ធ្វើឡើងកាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចក្នុងក្រុមហ៊ុនអ៊ីងជូហ្គោណា ក្នុងផ្សារម៉ាក្រូ ផ្លូវលេខ១០០៣ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យឈ្មោះទូច បុព្វត្តា ភេទស្រី អាយុ៣៦ឆ្នាំ មុខរបរបុគ្គលិកផ្នែកលក់ក្រុមហ៊ុនអ៊ីងជូហ្គោណា ក្នុងផ្សារម៉ាក្រូ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង សង្កាត់អូរឫស្សីទី១ ខណ្ឌ៧មករា។

ចំណែកជនរងគ្រោះ ឈ្មោះ Bouillot Gauhtier Jacques Marie ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិជប៉ុន មុខរបរប្រធានក្រុមហ៊ុនអ៊ីងជូហ្គោណា ផ្សារម៉ាក្រូ ស្នាក់នៅផ្ទះជួលលេខ១៧ ផ្លូវលេខ៣២២ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន កាន់លិខិតឆ្លងដែនលេខ 17FV24534។ រីឯសម្ភារ:បាត់បង់ រួមមាន លុយចំនួន៩២១៤,៨៧ដុល្លារ។

តាមប្រភពពីដើមបណ្តឹង បានប្រាប់សមត្ថកិច្ចថា ស្ត្រីជាជនសង្ស័យបានយកលុយរបស់ក្រុមហ៊ុនអ៊ីងជូហ្គោណា ផ្សារម៉ាក្រូ ចំនួន៩២១៤,៨៧ដុល្លារ គ្មានការអនុញ្ញាត ទើបគាត់ដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចឃាត់ខ្លួន។

ជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី៕

RELATED ARTICLES