គ្រប់គ្នាស្មានតែតារាសម្ដែង និងពិធីករ ប្រុសក្មេងលោកយឹត មាសឧស្សាហ៍ ត្រូវអ្នកមេម៉ាយកូន២ Panchaka June ដែលជាអតីតប្រពន្ធថៅកែ LD លោកលៀក លីដា នោះ ថ្នាក់ថ្នមបំពេមិនឲ្យទាស់ចិត្ត តែពេលដឹងការពិត ទើបម្នាក់ៗខ្លោចចិត្តអាណិតប្រុសរូបសង្ហាសាច់សុំធុំៗនោះទៅវិញទេ ព្រោះតែកាលពីឆ្នាំ២០១៩ អេដ វីន ធ្លាប់ត្រូវបានប្រពន្ធថៅកែ LD វ៉ៃបែកចង្កាដេរអស់១០ថ្នេរ ស្រាប់តែថ្មីៗនេះ ប្រុសរូបសង្ហារូបនេះ ត្រូវអ្នកមេម៉ាយវ៉ៃបែកម្រាមដៃ ដឹកចូលពេទ្យទាំងយប់តែម្ដង។

អ្វីដែលគេស្ទើរតែមិនគួរឲ្យជឿនោះ អេដ វីន មិនហ៊ានតដៃសង្សាររបស់ខ្លួនឡើយ ដោយថែមទាំងតាមលួងលោមអ្នកនាង Panchaka June ទៀតផង ទើបតារាសម្ដែងរូបនេះត្រូវបានអ្នកលេងហ្វេសប៊ុក ចាត់ទុកថា ជាមនុស្សប្រុសអន់ ដែលសមណាស់ជួបមនុស្សស្រីបែបនេះ។

អេដ វីន ដែលសម្រាកពីការងារសិល្បៈសម្ងំព្យាបាលរបួសម្រាមដៃនោះ បានថ្លែងសារថា ”មោទនភាពណាស់ដែលបានប្រពន្ធដូចអូន Panchaka June”។

ចំណែកអតីតប្រពន្ធថៅកែ LD វិញ ចេញសារថា ”មិនយល់ខ្លួនឯង ហេតុអីក៏ខឹងសាហាវបែបនេះ ហេតុអីពេលស្រវឹងធ្វើបាបតែអ្នកនៅជិត! គ្នាស្លូត ធ្វើបាបគ្នារហូត! លើកមុនខឹងគេ ធ្វើអីគេមិនបាន ដកអុកស៊ីហ្សែន ត្រីគេស្រលាញ់ចង់ងាប់ ទិញអស់រាប់រយ ងាប់អស់មួយទូ ឆ្នាំមុនគប់គេបែកចង្កាដេរអស់១០ថ្នេរ ឥឡូវរកវ៉ៃក្បាលគេមួយដប គេយកដៃរងអត់បែកក្បាល បែកដៃគេខ្ទាំឈាម ជូនគេទៅពេទ្យទាំងយប់។ មូលហេតុនិយាយរឿងដដែលៗ កាលពេលវក់ដើរលេងក្លឹបញយពេក អាឯងឈប់ដើរហើយ នៅនិយាយដដែល ថ្ងៃក្រោយកុំចេះតែហ៊ាន ដេកថ្ងូរ១យប់ អាណិតណាស់”។

ដោយឡែកកាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០ លោកអេដ វីន បានបង្ហោះសារតបនឹងអ្នករិះគន់លោក ថា ” សុខចិត្តឲ្យគេថាអន់ តែក៏មិនដឹងថាខ្លាំងដើម្បីអី បើខ្លាំងហើយ បាត់បង់មនុស្សដែរយើងស្រលាញ់ ហើយទៅខ្លាំងរកអី បើយើងជាអ្នកខុស? អ្នកខ្លះនិយាយថា ខ្ញុំមិនសមជាប្រុសឲ្យស្រីវាយ ចឹងបានន័យថា អ្នកសមជាប្រុសឬដែលវាយស្រីវិញ?”។

អេដ វីន បន្ថែមថា “ខ្ញុំសុខចិត្តជាអីក៏បាន តែខ្ញុំមិនធ្វើបាបមនុស្សស្រីដែលខ្ញុំសន្យានិងម៉ាក់គាត់ហេីយនិងគាត់ ថានឹងមើលថែគាត់ឲ្យបានល្អនោះទេ! ចុះអ្នកមាននៅហេតុការណ៌នឹងអត់ ដែរថាគាត់វាយខ្ញុំ? មនុស្សដូចគាត់ កុំថាឡើយមានចេតនាវាយយើង តាខឹង ក៏កម្រខឹងផ្តេសផ្តាសណាស់ គាត់ជាស្រីម្នាក់ដែរឆេវឆាវ តែឆាប់បាត់!”។

លោកបន្ថែមទៀតថា “រឿងខ្លះរ៉ាយរ៉ាប់ពេកទៅវាវែងឆ្ងាយ តែសង្គមនេះ បើមិនរ៉ាយរ៉ាប់ទេ វារឹតតែវែងឆ្ងាយជាងនឹងទៀត! ខ្ញុំសុខចិត្តដើរចេញពីជីវិតនៃពិភពសម្តែង ព្រោះចង់មករស់នៅជីវិតធម្មតាហេីយ តែអ្នកខ្លះមិនចង់ឲ្យឯងមានជីវិតធម្មតាទៀត តែទទួលស្គាល់គាត់ គឺកាចមែន តែកាចមានហេតុផល!”។

តាមព័ត៌មានថា ក្រៅពីក្ដៅចិត្តអេដ វីន និយាយដដែលៗរឿងចូលចិត្តចូលក្លឹបនោះ អតីតប្រពន្ធថៅកែ LD រូបនេះ ក៏ប្រចណ្ឌពិធីករទូរទស្សន៍ PNN រូបនេះ ខ្លាចលួចមានទាក់ទងស្រីក្មេងខាងក្រៅដែរ ទើបនាងវាយលើប្រុសសង្ហាមិនមេត្តាបែបនេះ។

ចំណែកអតីតប្ដីអ្នកនាង Panchaka June លោកថៅកែ LD វិញ មិនទាន់ឃើញបញ្ចេញសារណាប្រតិកម្មរឿងនេះទេ ព្រោះពេលនេះលោកកំពុងតែមានក្ដីសុខជាមួយសង្សារថ្មី ស្រីស្អាតសាឡាត់ ស្រីឡាង ៕