Saturday, August 2, 2025
Homeព័ត៌មានជាតិគោស៊ីស្មៅសុខៗ ស្រាប់តែធ្វើសកម្មភាពបែបនេះ សមត្ថកិច្ចឃើញផ្ទាល់ភ្នែក

គោស៊ីស្មៅសុខៗ ស្រាប់តែធ្វើសកម្មភាពបែបនេះ សមត្ថកិច្ចឃើញផ្ទាល់ភ្នែក

ខេត្តកណ្តាល ៖ កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ ២០២០ វេលាម៉ោង១២និង៥នាទីរសៀល មាន ករណីជនសង្ស័យម្នាក់លួចគោបម្រុងយកទៅលក់ ត្រូវកម្លាំងសមត្ថកិច្ចល្បាតប្រទះឃើញ ចាប់ឃាត់ខ្លួននៅត្រង់ចំណុចខ្នងប្រឡាយអម ផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិត្រពាំងឈើនាង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។

សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះដែលជាម្ចាស់គោ មានឈ្មោះលាស់ សុខខេន ភេទស្រី អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ នៅភូមិត្រពាំងឈើនាង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។

ចំណែកជនសង្ស័យឈ្មោះលឹម សុខ ហៅធំ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្ត កណ្តាល។ ចំណែកវត្ថុតាងចាប់យកបានមកវិញ សត្វគោញីចំនួនមួយក្បាលពណ៌ស។

ប្រភពសមត្ថកិច្ចដដែលបានឱ្យដឹងដែរថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានដឹក សត្វគោចំនួនបីក្បាល ញីចំនួន២ក្បាល និងកូនចំនួន១ក្បាល យកទៅចងនៅចំណុចកើតហេតុខាងលើ ហើយជនសង្ស័យបានដើរចេញពីផ្សារថ្នល់ទទឹង ឃុំដំណាក់អំពិល ទៅទិសខាងកើត រហូតដល់បានឃើញសត្វគោចំនួន ៣ក្បាល ដែលម្ចាស់ចងឱ្យស៊ីស្មៅ ក៏បានស្រាយខ្សែគោញីមួយក្បាល ដឹកយកទៅលក់នៅម្តុំផ្សារថ្នល់ទទឹង។

នៅពេលដឹកដល់ចំណុចភូមិ ទន្លាប់ខ្ពស់ត្បូង ឃុំដំណាក់អំពិល ក៏បានជួបជាមួយសមត្ថកិច្ចប៉ុស្តិ៍ កំពុងល្បាត ដោយមានការសង្ស័យក៏បានឃាត់សួរនាំ។ ទើបជនសង្ស័យឆ្លើយសារភាពថា សត្វគោនោះខ្លួនបានលួចមកពីចំណុចកើតហេតុខាងលើ។

ក្រោយឃាត់ខ្លួនសួរនាំ ដោយយោងតាមចម្លើយសារភាពរបស់ជនសង្ស័យដែលថា ខ្លួន ពិតជាបានធ្វើសកម្មភាពលួចមេគោខាងលើមែននោះ បន្តចាត់ការតាមនីតិវិធី។ ចំណែក មេគោសមត្ថកិច្ចឱ្យម្ចាស់វិញ៕

RELATED ARTICLES