Saturday, August 2, 2025
Homeព័ត៌មានជាតិខ្លាចមិនបានជាប់ខ្នោះ!!! ជិះតាមផ្លូវ នាំគ្នាលួចធុងទឹកកកគេដាក់លើរុឺម៉ក

ខ្លាចមិនបានជាប់ខ្នោះ!!! ជិះតាមផ្លូវ នាំគ្នាលួចធុងទឹកកកគេដាក់លើរុឺម៉ក

ខេត្តកណ្តាល ៖ ជនសង្ស័យ៣នាក់ បានធ្វើសកម្មភាពលួចធុងទឹកកករបស់ប្រជាពលរដ្ឋ ត្រូវសមត្ថកិច្ចឃាត់ខ្លួន នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ ២០២០ វេលាម៉ោង១២និង៥០នាទីរសៀល នៅចំណុចភូមិត្បូងវត្ត ឃុំជ្រៃលាស់ ស្រុក ពញាឮ ខេត្តកណ្តាល។

ជនរងគ្រោះដែលជាម្ចាស់ធុងទឹកកក ឈ្មោះរស់ វាសនា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានលំនៅភូមិត្បូងវត្ត ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល។

ចំណែកជនសង្ស័យទាំង៣នាក់ រួមមាន ទី១-ឈ្មោះតៃ សាវុធ ភេទប្រុស អាយុ៣៩ឆ្នាំ ជន- ជាតិខ្មែរ មិនពិតប្រាកដ មានលំនៅភូមិអង្ក្រង ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ ទី២-ឈ្មោះមួន ម៉ូរ៉ាន់ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ មិនពិតប្រាកដ។ ទី៣-ឈ្មោះកែវ គង្គា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ និងលំនៅមិនពិតប្រាកដ។ ជនសង្ស័យទាំង៣នាក់នេះ មានសារធាតុញៀនក្នុងទឹកនោម។

វត្ថុតាងដកហូតធុងទឹកកកពណ៌ក្រហម ចំនួន១ មធ្យោបាយធ្វើសកម្មភាពម៉ូតូមួយគ្រឿង ម៉ាកហុងដាវ៉េវ ពណ៌ក្រហម គ្មានស្លាកលេខ សណ្តោងរ៉ឺម៉ក។

លោកឧត្តមសេនីយ៍ត្រី រឿន ណារ៉ា ស្នងការរង បានឱ្យដឹងថា វេលាម៉ោងកើតហេតុខាងលើ ជនសង្ស័យឈ្មោះតៃ សាវុធ បានបបួលបក្ខពួកឈ្មោះមួន ម៉ូរ៉ាន់ និងឈ្មោះកែវ គង្គា ជិះម៉ូតូម៉ាកវ៉េវ សណ្តោងរ៉ឺម៉កពីភ្នំពេញ កាត់តាមផ្សារព្រែកព្នៅ ទៅលេងផ្ទះរបស់ខ្លួននៅភូមិអង្ក្រង ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ជនសង្ស័យទាំង៣នាក់ធ្វើដំណើរដល់ចំណុចកើតហេតុខាងលើ បានឃើញធុងទឹកកកដាក់នៅពីមុខផ្ទះ ភ្លាមនោះពួកគេបានឈប់ម៉ូតូនាំគ្នាចុះទៅលើកធុងទឹកកក ដាក់លើរ៉ឺម៉កសណ្តោង រួចបើកតាមផ្លូវក្រាលកៅស៊ូចេញទៅ។

ខណៈនោះ ជនរងគ្រោះបានឮសំឡេងឆ្កែព្រូស បានបើកទ្វារចេញមក ស្រាប់តែបាត់ធុងទឹកកកពីមុខផ្ទះមិនឃើញ នាំគ្នាដេញតាមរក ហើយបានប្រទះឃើញជនសង្ស័យកំពុងបើកម៉ូតូសណ្តោងរុឺម៉កដឹកធុងទឹកកករបស់ខ្លួន បានរាយការណ៍ប្តឹងនគរបាលប៉ុស្តិ៍ជ្រៃលាស់ ចេញពួនស្ទាក់តាម ផ្លូវឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ខាងលើ រួមនឹងវត្ថុតាងបញ្ជូនមកអធិការដ្ឋាននគរបាល ស្រុកពញាឮ ដើម្បីសាកសួរ និងចាត់ការតាមនីតិវិធី៕

RELATED ARTICLES