Saturday, August 2, 2025
Homeព័ត៌មានជាតិនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានចេញសារព្រមានអ្នកប្រើប្រាស់ WhatsApp សូមលុបសារនេះចោល ចៀសវាងជួបរឿង

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានចេញសារព្រមានអ្នកប្រើប្រាស់ WhatsApp សូមលុបសារនេះចោល ចៀសវាងជួបរឿង

ខណៈនៅថ្ងៃនេះ គេសង្កេតឃើញបណ្តាញទំនាក់ទំនងសង្គម WhatsApp ជាច្រើន ទទួលបានសារជាភាសាចិន ពេលនេះនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានចេញសារព្រមានអ្នកប្រើប្រាស់ សូមលុបសារនេះចោល ចៀសវាងជួបរឿងឆបោក។

នៅលើទំព័រគណនី នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបង្ហោះសារថា “ចាប់តាំងពីព្រឹកមិញនេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានសង្កេតឃើញថា មានបងប្អូនប្រជាពលរដ្ឋយើងជាច្រើននាក់ បានទទួលសារតាមរយៈបណ្ដាញទំនាក់ទំនងសង្គម WhatsApp ជាភាសាចិន ដូចមានក្នុងរូបភាពខាងក្រោមនេះ”។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បន្តថា “តាមការស្រាវជ្រាវរបស់នាយកដ្ឋានបានបង្ហាញថា សារទាំងនេះ គឺជាសារផ្សព្វផ្សាយពាណិជ្ជកម្មរបស់បុគ្គលមួយចំនួន ទាក់ទងនឹងសេវាកម្មផ្សេងៗ ដូចជា សេវាកម្មឡាយតាមអ៊ីនធើណិត បង្កើន like ផ្ញើលុយ និងកម្មវិធីល្បែងអនឡាញជាដើម។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានព្រមានថា “ទោះបីជាសារទាំងនេះមិនមានភ្ជាប់មកនូវជាមួយតំណភ្ជាប់ដែរ ធ្វើឱ្យមានហានិភ័យដល់ទូរស័ព្ទរបស់លោកអ្នកក្ដី នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមឱ្យអ្នកប្រើប្រាស់កុំផ្ញើសារទាំងនេះបន្ត និងសុំលុបវាចោល ដើម្បីចៀសវាងពីការបោកបញ្ឆោតមួយចំនួន និងការភាន់ច្រឡំនានាពីសំណាក់មហាជន”៕

RELATED ARTICLES