Saturday, August 2, 2025
Homeព័ត៌មានជាតិយូរី ត្រៀមសម្ពោធមុខជំនួញ ថ្ងៃឆ្លងឆ្នាំសកល

យូរី ត្រៀមសម្ពោធមុខជំនួញ ថ្ងៃឆ្លងឆ្នាំសកល

បើទោះជាកូវីដ-១៩ នៅមិនទាន់ស្ងាត់ក្ដី ប៉ុន្ដែគម្រោងសម្ពោធមុខជំនួញថ្មីរបស់ស្រីស្រស់យូរី មិនបានធ្វើឲ្យរាំងស្ទះឡើយ ដោយតាមព័ត៌មានថា ហាងផឹកស៊ីដែលតារាហង្សមាស រូបនេះ បានដាក់ទុនជាមួយគូស្នេហ៍លោកថៅកែពោះម៉ាយ ជា នី នោះ នឹងបើកសម្ពោធនៅថ្ងៃឆ្លងឆ្នាំសាកល ២០២០ ឈានចូល២០២១ ខាងមុខនេះហើយ។

ប្រភពបានឲ្យដឹងថា យូរី បានដាក់ទុនជាមួយគូស្នេហ៍ថ្មីនូវទឹកប្រាក់ចំនួន៧ម៉ឺនដុល្លារ បើកហាងនោះ ជាមួយលោកគង់ វិសាល ដែលជាអ្នកដឹកនាំកម្មវិធីសិល្បៈនៅទូរទស្សន៍បាយ័ន ដាក់ទុនចំនួន៧ម៉ឺនដុល្លារ ដែលសរុបមុខជំនួញនៅលើទឹកដីខណ្ឌសែនសុខ នោះ ប្រើប្រាស់ទឹកលុយចំនួន១៤ម៉ឺនដុល្លារ។

ទោះជាយ៉ាងណា ពេលនេះ យូរី នៅតែមិនទាន់សារភាពស្នេហ៍លោកថៅកែជា នី ឡើយ បើទោះជាអ្នកទាំង២ ទៅណាមកណាជាមួយគ្នាដោយបើកចំហ ហើយស្ទើរតែគ្រប់ឆាកតន្រ្ដី គេឃើញលោកថៅកែតែងតែបើករថយន្ដ Landcruiser ជូនយូរី ទៅច្រៀងក្ដី។

យូរី បានបោះជំហានចូលផលិតកម្មរស្មីហង្សមាស ដោយបើកឆាកបទដំបូងនៅផលិតកម្មនេះ តាមរយៈបទ ”ផាំងៗ” ហើយនាងបញ្ចេញក្បាច់រាំកាន់តែសាហាវជាងមុន។

តាមព័ត៌មានបានឲ្យដឹងថា យូរី បានថត MV បទនេះ នៅហាងផឹកស៊ីរបស់នាងដែលត្រៀមដំណើរការតែម្ដង ដោយមានបុគ្គលិកមួយចំនួនបានហៅនាងថា ជាថៅកែស្រីៗទៀតផង។

ចំណែកនៅតាមឆាកតន្រ្ដីវិញ ពេលខ្លះតារារួមអាជីពសួរយូរី ថាអ្នកណាបើកឡានជូនមក ហើយនាងឆ្លើយថា ”បងធម៌” បើកឡានជូនមក ព្រោះនាងជាស្រីបើកឡានពីឆាកមួយទៅឆាកមួយទៀត ពិបាក អីចឹងទាល់តែមានតៃកុងឡាន អីចឹងហើយបានស្រួលធ្វើការ។

ទស្សនិកជនរង់ចាំមើលថា ការដែលយូរី ទៅដល់ទ្រនំធំហង្សមាស ដើម្បីជំនួសតំណែងកញ្ញាទេព បូព្រឹក្ស នេះ នាងអាចដណ្ដើមភាពលេចធ្លោបានដែរឬទេ ព្រោះហង្សមាស ប្រជុំទៅដោយតារាខ្លាំងៗ ហើយពេលនេះអ្នកចម្រៀងស្រីកំពុងឡើងកូដជាងគេ គឺកញ្ញារ៉េត ស៊ូហ្សាណា៕

RELATED ARTICLES