Saturday, August 2, 2025
Homeព័ត៌មានជាតិជីប ម៉ុង បរិច្ចាគ៣លានដុល្លារអាមេរិក ជូនរាជរដ្ឋាភិបាលសម្រាប់ទិញវ៉ាក់សាំងការពារកូវីដ-១៩

ជីប ម៉ុង បរិច្ចាគ៣លានដុល្លារអាមេរិក ជូនរាជរដ្ឋាភិបាលសម្រាប់ទិញវ៉ាក់សាំងការពារកូវីដ-១៩

ជីប​ ម៉ុង បរិច្ចាគទឹកប្រាក់ចំនួន៣លានដុល្លាអាមេរិកជូនរាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខថ្នាក់ដឹកនាំ​សម្រាប់ទិញវ៉ាក់សាំងការពារ​កូវីដ-១៩​ចាក់ជូន​ប្រជាពល​រដ្ឋដោយ​ឥតគិត​ថ្លៃ។

ការបរិច្ចាគនេះធ្វើឡើងបន្ទាប់ពីការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការត្រៀម​ថវិកាទិញវ៉ា​ក់​សាំងកូវីដ-១៩ ក្នុងជំហានដំបូងចំនូន១លានដូស ដើម្បីចាក់ជូនប្រជាពលរដ្ឋ ចំនួន៥០ម៉ឺននាក់។​

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍នៅក្នុងលិខិតថ្លែងអំណរជូនចំពោះក្រុមហ៊ុន ជីប ម៉ុង ថា៖ “ជំនួយជាថវិកាចំនួន៣លានដុល្លារអាមេរិកសម្រាប់រាជរដ្ឋាភិបាល រកទិញវ៉ាក សាំងការ​ពារជំងឺ COVID-19 នៅកាលៈទេសៈនេះ ពិតជាមានតម្លៃដែលពុំអាចកាត់ថ្លៃបាន”។​

ជីប ម៉ុង តែងតែងរួមចំណែកជាមួយរាជរដ្ឋាភិបាលជានិច្ចជាកាល ទាន់ពេលវេលា និងគ្រប់​កាលៈ​ទេសៈក្នុងការជួយសម្រួលការលំបាកនានារបស់រាជរដ្ឋាភិបាល។

ក្នុងឆ្នាំ២០២០នេះ ជីប ម៉ុង បានបរិច្ចាគជូនរាជរដ្ឋាភិបាលកម្ពុជា ចំនួន៥០ម៉ឺនដុល្លារ​អាមេរិកសម្រាប់​ ​​យុទ្ធនា​ការ​​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវីដ-១៩, ៥០ម៉ឺន​ដុល្លារអាមេរិក ​ជូន​កាកបាទក្រហមកម្ពុជា, ៤០​ម៉ឺនដុល្លារអាមេរិក​ អង្ករ និងភេសជ្ជៈ ជូនរាជរដ្ឋាភិបាលកម្ពុជា សម្រាប់​សង្គ្រោះ​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​ ព្រម​ទាំង​សកម្មភាព​សង្គម និងមនុស្សធម៌​ជាច្រើន​ទៀត និងចំនួន៥០ម៉ឺនដុល្លារអាមេរិក​ទៀត ជូន​មូលនិធិគន្ធបុប្ផាកម្ពុជា៕

RELATED ARTICLES