Saturday, August 2, 2025
Homeព័ត៌មានជាតិគ្រួសារទាក់ទងមិនបានរហូត នាំគ្នាមកដល់ហាងអយស្ទ័រ ទើបដឹងច្បាស់

គ្រួសារទាក់ទងមិនបានរហូត នាំគ្នាមកដល់ហាងអយស្ទ័រ ទើបដឹងច្បាស់

ភ្នំពេញ ៖ បុរសម្នាក់បានដេកស្លាប់នៅក្នុងហាងមួយកន្លែង បង្កការភ្ញាក់ផ្អើលដល់ក្រុមគ្រូសារ និងប្រជាពលរដ្ឋ កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ ស្ថិតតាមបណ្តោយផ្លូវលេខ១៥៤ ចំណុចហាងមួយកន្លែង មានយីហោអយស្ទ័រ ហៅស៍១ ក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សពជនរងគ្រោះ មានឈ្មោះភក្តី ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរដឹកអីវ៉ាន់ក្នុងហាង យីហោ អយស្ទ័រ ហៅស៍១ មានស្រុកកំណើតនៅភូមិឈើកាច់ ឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង សព្វថ្ងៃរស់នៅទីតាំងកើតហេតុ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះ បានធ្វើការនៅហាង យីហោ អយស្ទ័រ ហៅស៍១ ហើយសព្វថ្ងៃនេះស្នាក់នៅហាងកើតហេតុខាងលើនេះតែម្តង។ លុះមកដល់វេលាម៉ោង៣រសៀល ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ ក្រុមគ្រូសាររបស់ជនរងគ្រោះចេះតែឆ្ងល់ថា ហេតុអីជនរងគ្រោះមិនចេញធ្វើការ ហើយធ្វើការទាក់ទងក៏មិនបានទៀត។ ពេលនោះក្រុមគ្រូសារក៏សម្រេចចិត្តចាក់សោទ្វារហាងដែលជនរងគ្រោះស្នាក់នៅ ខណៈចូលទៅខាងក្នុង ស្រាប់តែប្រទះឃើញជនរងគ្រោះដេកស្លាប់ម្នាក់ឯងក្នុងបន្ទប់បាត់ទៅហើយ ទើបបង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋាន។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចបានចុះមកដល់ទីតាំងកើតហេតុ ទំនាក់ទំនងទៅកម្លាំងជំនាញ ចុះមកពិនិត្យនិងធ្វើកោសល្យវិច័យសព ដោយសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារខ្យល់គរ រួចធ្វើកំណត់ហេតុប្រគល់សពឱ្យក្រុមគ្រូសារយកទៅធ្វើបុណ្យ តាមប្រពៃណី៕

RELATED ARTICLES