Saturday, August 2, 2025
Homeព័ត៌មានជាតិអូនឱបចង្កេះអ្នកថ្មី បងឈឺចាប់ឱរ៉ា ជិះម៉ូតូពីក្រោយធ្វើសកម្មភាព...

អូនឱបចង្កេះអ្នកថ្មី បងឈឺចាប់ឱរ៉ា ជិះម៉ូតូពីក្រោយធ្វើសកម្មភាព…

ខេត្តកណ្តាល : បុរសនារី២នាក់ជាគូដណ្តឹង​ កំពុងជិះម៉ូតូមួយគ្រឿងជាមួយគ្នា ត្រូវអតីតសង្សាររបស់ភាគីស្រី និងបក្ខពួក ធាក់ផ្តួល បណ្តាលឲ្យរងរបួសទាំង២នាក់ សង្ស័យដោយសារប្រចណ្ឌនារីជាអតីតសង្សារជិះម៉ូតូឱបចង្កេះបុរសជាគូដណ្តឹង ។ ចំណែកជនសង្ស័យត្រូវសមត្ថកិច្ចឃាត់ខ្លួនបានម្នាក់ និង២នាក់រត់គេចខ្លួនបាត់។

ករណីខាងលើនេះ បានកើតឡើងនៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១៩និង០០នាទីនៅចំណុចផ្លូវបេតុង ស្ថិតក្នុងភូមិព្រែកអញ្ចាញ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនរងគ្រោះ២នាក់ជាគូដណ្តឹង  ទី១- ឈ្មោះ រ៉ាន់ សុរ៉ាត់ ភេទប្រុស អាយុ១៦ឆ្នាំ លំនៅក្នុងភូមិព្រែកអញ្ចាញ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរព្រូឡានដឹកដី (រងរបួសបាក់ភ្លៅឆ្វេង និងរលាត់ជង្គង់ កដៃ ទ្រូង ចង្កា និងក) និងទី២- ឈ្មោះ ឆៃណា សុជាតា ភេទស្រី អាយុ១៦ឆ្នាំ លំនៅក្នុងភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរនៅផ្ទះ (រងរបួសស្នាមថ្គាមខាងឆ្វេង និងភ្នែកគោលទាំងសងខាង)។

ចំណែកជនសង្ស័យ ៣នាក់ រួមមាន ១- ឈ្មោះ ផាត់ សុវណ្ណថេត ភេទប្រុស អាយុ១៥ឆ្នាំ លំនៅក្នុងភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ រងរបួសរលាត់ប្រអប់ជើង ជង្គង់ និងដៃខាងឆ្វេង (ឃាត់ខ្លួន)។ ២- ឈ្មោះ មី ភេទប្រុស អាយុ១៦ឆ្នាំ លំនៅក្នុងភូមិព្រែកតាពៅ១ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតបា្រកដ (គេចខ្លួន)។ ៣- ឈ្មោះ មករា ភេទប្រុស អាយុ១៦ឆ្នាំ លំនៅក្នុងភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ (គេចខ្លួន)។

តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅវេលាកើតហេតុខាងលើ ពេលដែលជនរងគ្រោះទាំងពីរនាក់ ដែលជាគូដណ្កឹង កំពុងតែដឹកគ្នាចេញពីផ្ទះម្តាយមីងរបស់ខ្លួន ពេលនោះ ស្រាប់តែជនសង្ស័យ ឈ្មោះ មី ដែលជាអតីតសង្សាររបស់ជនរងគ្រោះឈ្មោះ ឆៃណា សុជាតា បានទូរស័ព្ទប្រាប់ឲ្យទៅយកទូរស័ព្ទនៅមុខសាលាស្ទឹងជ្រៅ តែពេលទៅដល់ទីនោះ ឈ្មោះមី បានទូរស័ព្ទឲ្យមកម្តុំគល់ស្ពានព្រែកឫស្សី វិញ ។

លុះជនរងគ្រោះទាំងពីរនាក់ បានជិះម៉ូតូមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែឃើញក្រុមជនសង្ស័យទាំងបីនាក់ខាងលើ ជិះម៉ូតូ១គ្រឿង ម៉ាកសង់ប៊ិក ពណ៌ខ្មៅ បានជិះតាមមកពីក្រោយ ដោយជនសង្ស័យឈ្មោះផាត់ សុវណ្ណថេត ជាអ្នកបើកម៉ូតូ ឈ្មោះមី អង្គុយកណ្តាល និងឈ្មោះមករា អង្គុយខាងក្រោយ ពេលជិះមកដល់ទន្ទឹមនឹងជនរងគ្រោះ ស្រាប់តែឈ្មោះមី ដែលអង្គុយកណ្តាល បានធាក់ម៉ូតូជនរងគ្រោះបណ្តាលឲ្យដួលផ្ទប់ទៅនឹងរបងផ្ទះ ធ្វើឲ្យរងរបួសស្នាម រីឯម៉ូតូជនសង្ស័យក៏បានដួលរងរបួសស្នាមដែរ ។

ប្រភពដដែល បន្តថា ភ្លាមនោះ ជនសង្ស័យឈ្មោះមី និងឈ្មោះមករា បានលើកម៉ូតូជិះគេខ្លួនបាត់ទៅ ចំណែកជនសង្ស័យឈ្មោះ ផាត់ សវណ្ណថេត ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រែកឫស្សី ធ្វើការឃាត់ខ្លួន យកទៅសាកសួរនៅប៉ុស្តិ៍ រួចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES