Saturday, August 2, 2025
Homeព័ត៌មានជាតិបរិច្ចាគទិញវ៉ាក់សាំង Covid19 តាមរយៈ Chip Mong Bank App និងភ្នាក់ងារធនាគារ ជីប ម៉ុង ឥឡូវនេះ!

បរិច្ចាគទិញវ៉ាក់សាំង Covid19 តាមរយៈ Chip Mong Bank App និងភ្នាក់ងារធនាគារ ជីប ម៉ុង ឥឡូវនេះ!

សប្បុរសជនទាំងអស់អាចចូលរួមបរិច្ចាគថវិកា ដើម្បីរកទិញវ៉ាក់សាំងកូវីដ-១៩ តាមរយៈមុខងារថ្មី គឺ “ជំនួយវ៉ាក់សាំងកូវីដ១៩” ឬ “Covid19 Vaccine Donation” ដែលមាននៅក្នុង Chip Mong Mobile App ឬអាចបរិច្ចាគតាមភ្នាក់ងារធនាគារ ជីប ម៉ុង ដែលនៅជិតលោកអ្នកបំផុត ដោយពុំគិតថ្លៃសេវាឡើយ។

ការបង្កើតមុខងារថ្មីនេះ គឺដើម្បីជួយប្រមូលថវិកាពីសប្បុរសជននានា ដែលមានបំណងចង់ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទិញវ៉ាក់សាំងដើម្បីជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ។

glass vaccine bottles on black with shallow d.o.f.

ថ្មីៗនេះភាគទុនិកធនាគារ ជីប ម៉ុង ប៊ែង ក៏បានចូលរួមចំណែកជាថវិកា ៣.០០០.០០០ (បីលាន) ដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាល សម្រាប់ការរកទិញវ៉ាក់សាំងទប់ស្កាត់ជំងឺកូវីដ-១៩ដើម្បីការពារអាយុជីវិតប្រជាជនកម្ពុជា ផងដែរ៕

RELATED ARTICLES