Saturday, August 2, 2025
Homeព័ត៌មានជាតិឌុច លីដា ធ្លាយរឿងចូលរោងការ ថៅកែស្រីលែងហ៊ានចូលជិត

ឌុច លីដា ធ្លាយរឿងចូលរោងការ ថៅកែស្រីលែងហ៊ានចូលជិត

ឌុច លីដា បានរៀបការដោយមិនបើកចំហ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ ទើបធ្វើឲ្យមានការរិះគន់ថា នាងកំពុងសាងស្នេហ៍ជាសម្ងាត់ និងអាថ៌កំបាំង ដែលអ្នកខ្លះនៅតែមានភាពស្រពេចស្រពិលចំពោះលីដា ថាតើស្វាមីរបស់នាងពិត មិនមែនជាបុរសនៅលីវ ឬយ៉ាងណា បានជានាងញញើតក្នុងការបញ្ចេញមុខឪពុករបស់កូនបុ្រសនាងនោះ?

ទោះជាយ៉ាងណា ឌុច លីដា មិនខ្វល់អ្នកណាថា នាងយ៉ាងម៉េចនោះទេ ដោយនាងធ្លាប់និយាយថា រឿងស្នេហាសំខាន់នៅលើមនុស្ស២នាក់ ថាអាចដឹកដៃគ្នាទៅមុខបានឬអត់? នាងថា ការរៀបការមិនមែនជារឿងសំខាន់បំផុតសម្រាប់ជីវិតនាងឡើយ។

ដោយឡែក តាំងពីថ្ងៃរៀបការរហូតមកដល់ពេលនេះ មានរយៈពេលជិត១ខែទៅហើយ តែលីដា មិនលើកទូរស័ព្ទទេ ទើបមិនអាចសុំការបំភ្លឺពីនាង រឿងរៀបការនោះបានឡើយ។

ថ្វីត្បិតតែឌុច លីដា រៀបការទាំងភ្នែកនៅកញ្ចឹងកមែន ប៉ុន្ដែតាំងពីនាងមានកូន និងបានធ្វើពិធីមង្គលការយ៉ាងស្ងាត់ៗនោះមក នាងលែងសូវមានតាមរំខានញ៉ែនាងដូចមុនទៀតហើយ ជាពិសេសថៅកែស្រីលក់ពេជ្រនៅម្ដុំផ្សារធំថ្មីម្នាក់ ដែលធ្លាប់រាយអន្ទាក់ស្នេហ៍ចង់ថ្ពក់បេះដូងនាងនោះ ពេលនេះកុំថាឡើយតាមសុំស្នេហ៍លីដា ទៀត សូម្បីតែចូលជិតតារាកូន១រូបនេះ ក៏ថៅកែស្រីរូបនោះលែងហ៊ានដែរ។

ដោយឡែក ស្វាមីរបស់លីដា ដែលនាងធ្លាប់ប្រាប់ថា ជាមន្រ្ដីរាជការម្នាក់នោះ តាមព័ត៌មានថា លោកមិនខ្វល់រឿងលីដា មានស្រីណាតាមស្រលាញ់នោះទេ សំខាន់ពេលនេះលោកជាប្ដី និងឪពុករបស់កូនប្រុសលីដា ហើយបុរសពាក់វ៉ែនតាដែលលីដា ព្យាយាមបិទមុខមិនឲ្យគេស្គាល់នោះ ថែមទាំងបានអនុញ្ញាតឲ្យតារាស្រអែមស្រស់រូបនេះ នៅបន្ដអាជីពសិល្បៈតាមចិត្តចង់ទៀតផង។

ប៉ុន្ដែលីដា ធ្លាប់ប្រាប់អ្នកយកព័ត៌មានយើងថា នាងទទួលតែការសម្ដែងរឿងខ្លីៗ និងស្ពតពាណិជ្ជកម្មប៉ុណ្ណោះ បើរឿងភាគនាងគ្មានពេលថតសម្ដែងគ្រប់គ្រាន់ឡើយ ព្រោះចង់ចំណាយពេលវេលាមើលថែកូន និងបំពេញតួនាទីជាស្រីមេផ្ទះច្រើនជាង៕

RELATED ARTICLES