ស្ត្រីម្នាក់បានដើរចេញពីផ្សារទំនើបម៉ាក្រូ (Macro) ហើយបានបាត់កាបូបដៃ ដែលក្នុងកាបូនោះ មានទឹកប្រាក់ជាង៥០០០ពាន់ដុល្លារ កាតធនាគារ និងរបស់របរមួយចំនួន។ ស្ត្រីរូបនោះក៏បានបញ្ជាក់ថា លុយជាង៥ពាន់ដុល្លារនោះ សំខាន់សម្រាប់គាត់ណាស់។

ស្ត្រីម្នាក់ប្រើប្រាស់គណនីហ្វេសប៊ុក ឈ្មោះ “Lakhena Sam” បានបង្ហោះសារថា”នាងខ្ញុំឈ្មោះសំលក្ខិណា បានបាត់កាបូបលុយនៅផ្សាម៉ាក្រូសែនសុខ វេលាម៉ោង11ព្រឹក ក្នុងនោះមានអត្តសញ្ញាណបណ្ណ ប័ណ្ណបើកបរ និងកាតធនាគារ និងលុយថ្លៃកង់ $5500”។

ស្ត្រីរូបនោះបន្ថែមថា “បើបងប្អូនណារើសបាន សូមទាក់ទងមកនាងខ្ញុំផង នាងខ្ញុំនិងជូនសាគុណ លុយនោះសំខាន់សំរាប់ខ្ញុំណាស់ បើរើសបានសូមប្រគល់ឲ្យនាងខ្ញុំវិញមក លេខទូរស័ព្ទ 015 233 717 017 233 717 ជួយស៊ែខ្ញុំផង”។

ក្រោយពេលបង្ហោះសារភ្លាម ក៏មានអ្នកចូលខមិនជុនពរឲ្យឆាប់រកឃើញកាបូបវិញ ចំណែកអ្នកខ្លះទៀត បានណែនាំឲ្យស្ត្រីរូបនោះស្នើសុំទៅខាងផ្សារទំនើបម៉ាក្រូ ជួយឆែកកាមមេរ៉ាផងដែរ។

យ៉ាងណា មិនបានប៉ុន្មានម៉ោងផង ស្ត្រីរូបនោះក៏បានបង្ហោះសារថា “អរគុណអ្នកទាំងអស់គ្នាកាបូបរកឃើញហើយអរគុណ Kong Bopha សំរាប់អន្តរាគមន៏ដ៍មហិមា អរគុណ ផ្សាម៉ាក្រូដែលប្រឹងប្រែងខ្នះខ្នែងជួយរកអោយបង លាភ លាភ ហេង ហេង អរគុណសំរាប់ការព្រួយបារម្ភរបស់បងប្អូនទាំងអស់គ្នា”៕