Friday, August 1, 2025
Homeតារាខ្មែរតារាចម្រៀងសន វិជ្ជបុត្រ នាំយកអំណោយ និងថវិកាជូនដល់លោកតាចាប៉ីដងវែង អ៊ិន សារុន

តារាចម្រៀងសន វិជ្ជបុត្រ នាំយកអំណោយ និងថវិកាជូនដល់លោកតាចាប៉ីដងវែង អ៊ិន សារុន

ភ្នំពេញ ៖ ដោយមើលឃើញពីការលំបាករបស់វីរសិល្បករជើងចាស់ ផ្នែកចាប៉ីដងវែង លោកតាអ៊ិន សារុន នោះ កាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ តារាចម្រៀងសន វុជ្ជបុត្រ និងក្រុមការងារបានចុះទៅសួរសុខទុក្ខ ហើយនាំយកសម្ភារៈ រួមទាំងថវិកាមួយចំនួន ទៅឧបត្ថម្ភជូនដល់គាត់ផងដែរ។

តារាចម្រៀងសន វិជ្ជបុត្រ បានរៀបរាប់ថា លោកនិងក្រុមការងារ កាលពីថ្ងៃម្សិលមិញ បាននាំយកថវិកានិងសម្ភារៈមួយចំនួនទៅជូនដល់វិរៈសិល្បករជើងចាស់ ផ្នែកចាប៉ីដងវែង លោកតាអ៊ិន សារុន ខណៈដែលបច្ចុប្បន្នលោកតាកំពុងរស់នៅយ៉ាងកម្សត់ ក្នុងទឹកដីស្រុករមាសហែក​ ខេត្តស្វាយរៀង។

តារាចម្រៀងសន វិជ្ជបុត្រ បានរៀបរាប់ថា លោកនិងក្រុមការងារ កាលពីថ្ងៃម្សិលមិញ បាននាំយកថវិកានិងសម្ភារៈមួយចំនួនទៅជូនដល់វិរៈសិល្បករជើងចាស់ ផ្នែកចាប៉ីដងវែង លោកតាអ៊ិន សារុន ខណៈដែលបច្ចុប្បន្នលោកតាកំពុងរស់នៅយ៉ាងកម្សត់ ក្នុងទឹកដីស្រុករមាសហែក​ ខេត្តស្វាយរៀង។

លោកវិជ្ជបុត្រ បានបញ្ជាក់ថា ខ្ញុំបានមកសួរសុខទុក្ខលោកតាអ៊ិន សារុន សិល្បៈចាប៉ីដងវែង (មរតកមនុស្សរស់) នៅភូមិត្រពាំងរុន២ ចន្រ្តី ស្រុករមាសហែក ខេត្តស្វាយរៀង។ អំណោយដែលនាំយកទៅចែកជូននោះ រួមមាន អង្ករ, ទឹកត្រី, ទឹកស៊ីអ៊ីវ, មី, ប្រេងឆា និងត្រីខ រួមទាំងថវិកាមួយចំនួនទៀត។

លោកសន វិជ្ជបុត្រ បន្តទៀតថា ក្រៅតែសកម្មភាពចុះសួរសុខទុក្ខ និងចែកអំណោយដល់វិរៈសិល្បករជើងចាស់ ផ្នែកចាប៉ីដងវែង លោកតាអ៊ិន សារុន នោះ នៅថ្ងៃដដែលនេះ លោកនិងក្រុមការងារក៏បន្តដំណើរទៅចែកកង់ចំនួន៦គ្រឿង និងសម្ភារៈសិក្សាដល់សិស្សរៀននៅសាលាបឋមសិក្សាភូមិធំថ្មី ក្នុងទឹកដីភូមិព្រះធាតុ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

នេះពុំមែនទើបជាលើកទី១ សម្រាប់តារាចម្រៀងសន វិជ្ជបុត្រ នោះទេ ខណៈដែលកន្លងមកតារាប្រុសរូបនេះតែងតែបង្ហាញពីសកម្មភាពចែករំលែកក្តីស្រលាញ់ជួយដល់កុមារកំព្រា ចាស់ជរា និងប្រជាពលរដ្ឋជួបការខ្វះខាតខាតនៅតាមបណ្តាខេត្តនានា ជាច្រើនមកហើយ៕

RELATED ARTICLES