Friday, August 1, 2025
Homeតារាខ្មែរហេង ផាន់ណា ប្រែប្រួលសម្រស់កាន់តែខ្លាំង ស្អាតប្លែក

ហេង ផាន់ណា ប្រែប្រួលសម្រស់កាន់តែខ្លាំង ស្អាតប្លែក

ពិធីការិនីទូរទស្សន៍បាយ័ន កញ្ញាហេង ផាន់ណា ហៅហេង កែវនីតា ហាក់ហ៊ានពន្លែងខ្លួនសិចស៊ីជាងមុន នៅរយៈពេលចុងក្រោយនេះ បន្ទាប់ពីនាងបានបង្អួតសម្រស់ដើមទ្រូងរីកធំខុសពីធម្មតាមក។

ទោះជាយ៉ាងណា ផាន់ណា ដែលកាន់តែមានរូបសម្រស់គួរឲ្យទាក់ទាញរូបនេះ ធ្លាប់ថ្ងូរថា នាងអត់មានលុយដូចគេទៅកែសម្រស់ទេ ហេតុនេះហើយគម្រោងកែច្រមុះឲ្យខ្ពស់ស្រួច ត្រូវជាប់គាំងតែម្ដង។

ប៉ុន្ដែមហាជនភាគច្រើនមិនជឿការអះអាងរបស់ផាន់ណា ដែលថានាងរកតែលុយកែខ្ទង់ច្រមុះមិនបាននោះទេ ព្រោះថា បច្ចុប្បន្ននាងជាពិធីការិនីលេចធ្លោម្នាក់ រឿងអីដែលគ្មានប្រាក់សូម្បីតែ១ពាន់ដុល្លារ ទៅលើកសម្រស់នោះ?

ហេង ផាន់ណា មិនស្វាគមន៍អ្នកកាសែតក្នុងការសម្ភាសន៍នាងឡើយ ដោយទូរស័ព្ទចូល តែនាងតែងតែថារវល់។

ការប្រែប្រួលបែបនេះ បន្ទាប់ពីមានព័ត៌មានថា ស្រីស្រស់រូបនេះបណ្ដើរគូស្នេហ៍ទៅសាសងនៅខេត្តមណ្ឌលគិរី ហើយត្រូវអ្នកកាសែតប្រទះឃើញ និងចុះផ្សាយ ដែលធ្វើឲ្យនាងមិនសប្បាយចិត្ត។

យ៉ាងណា រហូតមកដល់ពេលនេះ ផាន់ណា នៅតែបន្ដលាក់មុខគូស្នេហ៍មិនឲ្យគេស្គាល់ឡើយ ហើយនាងតែងតែនិយាយប្រាប់មិត្តភក្ដិថា គ្មានសង្សារដូចគេទៅវិញ។ ប៉ុន្តែការវាបែបនេះបានត្រឹមតែធ្វើឲ្យអ្នករួមអាជីពហួសចិត្តប៉ុណ្ណោះ ព្រោះការពិត គេជឿថា ផាន់ណា មិនមែនទុកបេះដូងឲ្យនៅទំនេរនោះទេ គ្រាន់តែនាងជ្រើសផ្លូវសាងស្នេហ៍ដោយមិនបើកចំហ។

ហេង ផាន់ណា ស្ថិតក្នុងចំណោមពិធីការិនីលេចធ្លោររបស់បាយ័ន មានដូចជា កញ្ញាហ៊ិន ច័ន្ទនីរ័ត្ន, សុខ សោម៉ាវត្តី និងស៊ឹម សូលិកា ជាដើម។

អតីតកញ្ញាឯកសាប៊ូលុច្ស និងពិធីការិនីរបស់ទូរទស្សន៍ប៉ុស្ដិ៍លេខ៣ រូបនេះ ត្រូវបានគេមើលឃើញថា ការនិយាយក្នុងការធ្វើពិធីការិនីរបស់នាង មានស្ទីលស្រដៀងទៅនឹងអ្នកនាងគង់ សុជាតិ ដែរ ហើយពេលនេះនាងក៏ស្ថិតក្នុងចំណោមពិធីការិនីរកលុយបានច្រើនផងដែរ តាមរយៈការធ្វើអត្ថាធិប្បាយតាមបណ្ដាក្រុមហ៊ុន និងស្ពតផ្សេងៗ៕

RELATED ARTICLES