Friday, August 1, 2025
Homeព័ត៌មានជាតិគ្រាន់តែឃើញ "តាខ្លា" ភ្លាម រាយការណ៍ប្រាប់សមត្ថកិច្ច ចុះមកភ្លែត

គ្រាន់តែឃើញ “តាខ្លា” ភ្លាម រាយការណ៍ប្រាប់សមត្ថកិច្ច ចុះមកភ្លែត

ភ្នំពេញ ៖ បុរសចំណាស់ជាកម្មករអូសរទេះម្នាក់ រហស្សនាម “តាខ្លា” ត្រូវបានពលរដ្ឋប្រទះឃើញដេកស្លាប់នៅចំណុចក្នុងផ្សារឃ្លាំងរំសេវ នៅក្នុងមជ្ឈមណ្ឌលម៉ុងឌីយ៉ា ក្រុម៥០ ភូមិ៨ សង្កាត់ផ្សារដើមគ ខណ្ទទួលគោក កាលពីវេលាម៉ោង២និង៤៥នាទីរសៀល ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០។

បុរសរងគ្រោះខាងលើ មានឈ្មោះតាខ្លា អាយុ៥៧ឆ្នាំ មុខរបរកម្មករអូសរទេះ ស្នាក់នៅមិនពិតប្រាកដ និងមានស្រុកកំណើតនៅខេត្តក្រចេះ។

តាមការបំភ្លឺរបស់ឈ្មោះយឹម យឿន ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរកម្មករអូសរទេះ បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ ជនរងគ្រោះបានអង្គុយផឹកស្រាសអស់កន្លះលីត្រ ជាមួយកម្មករអូសរទេះដូចគ្នា នៅចំណុចក្បែរបងម៉ុងឌីយ៉ាល់ បណ្តោយផ្លូវ២៣០ ក្រុម៥៨ ភូមិ៨ សង្កាត់ផ្សារដើមគ ខណ្ទទួលគោក។

លុះដល់វេលាម៉ោង២និង៤៥នាទីរសៀល ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ គាត់ក៏ឃើញឈ្មោះតាខ្លា ដេកស្លាប់នៅទីតាំងខាងលើតែម្តង។ ទើបគាត់រាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍ផ្សារដើមគ ចុះមើលកន្លែងកើតហេតុ ក៏ឃើញជនរងគ្រោះដេកស្លាប់ប្រាកដមែន ។

តាមការសន្និដ្ឋានពិនិត្យនិងបញ្ជាក់របស់ លោកឧកញ្ញា វេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យ កោសល្យវិច័យ រាជធានីភ្នំពេញ បានឱ្យដឹងថា ជនរងគ្រោះស្លាប់ដោយសារជំងឺញៀនស្រារ៉ាំរ៉ៃ។

បច្ចុប្បន្ន សាកសពជនរងគ្រោះខាងលើ បានបញ្ជូនទៅវត្តស្ទឹងមានជ័យ តម្កល់ទុករង់ចាំបូជា៕

RELATED ARTICLES