Thursday, July 31, 2025
Homeតារាខ្មែរមាស សុខសោភា បង្ហោះរូប១សន្លឹក បុរសម្នាក់ចូលទៅខមិន ដោយចោទសំណួរថា...

មាស សុខសោភា បង្ហោះរូប១សន្លឹក បុរសម្នាក់ចូលទៅខមិន ដោយចោទសំណួរថា…

ថ្មីៗនេះទៀត នៅពេលដែលមាស សុខសោភា បង្ហោះរូបភាព១សន្លឹក ស្រាប់់តែមានគណនីហ្វេសប៊ុកបុរសម្នាក់ បានចូលខមិនណែនាំឲ្យអ្នកគាំទ្រសោភា នាំគ្នាខមិនជាភាសាខ្មែរ ដោយលោកលើកហេតុផលថា មាស សុខសោភា ជាជនជាតិខ្មែរ មិនមែនជនជាតិបរទេស។

កាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ មាស សុខសោភា បានបង្ហោះរូបថត១សន្លឹក អមជាសារថា​ “រាត្រីសួស្ដី all my love សុបិនល្អ make up by Sasa Ny Hair style by Ly Seng Hour”។

ភ្លាមនោះក៏មានបុរសម្នាក់ប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ “ជាតិខ្ញុំ អក្សរ សាស្រ្តខ្ញុំ” បានចូលខមិនថា“តើកញ្ញាមាសសុខសោភា ជាជនជាតិខ្មែរ ឬក៏ជាជនបរទេស ហេតុអ្វីបានជាបងប្អូនមិននាំគ្នាខមិនជាអក្សរខ្មែរទៅ ឬមួយក៏គាត់មិនចេះមើលអក្សរខ្មែរ ឬក៏អក្សរខ្មែរ ហ្នឹង អន់ពេក ឬយ៉ាងណា? បើយើងនាំគ្នាសរសេរអក្សរខ្មែរ គឺស្មើនឹងយើងលើកតម្កើងអក្សរសាស្ត្រជាតិឱ្យរុងរឿង ខ្ញុំដឹងថា បងប្អូនចេះអង់គ្លេស ហើយ ប៉ុន្តែអង់គ្លេស គ្រាន់តែជាភាសារទីពីរតែប៉ុណ្ណោះបើមិនចាំបាច់ទេ ប្រើអក្សរខ្មែរ ទៅបងប្អូន”។

បន្ទាប់មកក៏មានគណនីហ្វេសប៊ុកឈ្មោះ “Chhem Daro” បានខមិនតបថា “ខ្ញុំជួយប្រាប់បងថា ហេតុអ្វីបានជាគេនាំគ្នាប្រឹងសរសេរជាភាសាអង់គ្លេស ម្ល៉េះ ពេលបងទៅធ្វើការឲ្យគេ អ្នកទាំងនោះតែងសួរថា តើអ្នកចេះភាសាអង់គ្លេស ដែរឬទេ? គេមិនដែលសួរថា តើអ្នកចេះខ្មែរ ឬក៏អត់នោះទេ។ បើអ្នកចេះអង់គ្លេស អាចចរចាយកប្រាក់ខែខ្ពស់បាន ហើយនៅមានឱកាសល្អៗនៅខាងមុខទៀត តែបើបងចេះតែខ្មែរ គេឲ្យ150 ទៅ 200$ អស់ហើយ មិនបាច់និយាយឱកាសនៅខាងមុខទេ។ ទាំងនេះជាមូលហេតុនាំឲ្យទាំងគេ ទាំងខ្ញុំត្រូវលើកតម្កើងភាសាអង់គ្លេស។

សូមកុំបន្ទោសពួកគេអីបង ត្រូវយល់ថា បរិបទសង្គមយើងតម្រូវឲ្យពួកយើងត្រូវតែធ្វើបែបនេះ។ តែទោះជាយ៉ាងណា ជាតិខ្លួន អក្សរសាស្ត្រខ្លួន នៅតែស្រឡាញ់ជានិច្ច ហើយខ្ញុំក៏ជឿថា ខ្មែរទាំងអស់ ក៏នៅតែស្រឡាញ់របស់ខ្លួនជាងរបស់អ្នកដទៃ”។
ដោយឡែកក៏មានហ្វេសប៊ុកបុរសម្នាក់តបទៅកាន់គណនីហ្វេសប៊ុកឈ្មោះ “ជាតិខ្ញុំ អក្សរ សាស្រ្តខ្ញុំ” ថា “សម័យនេះហើយលោក”។

ក្រោយមកក៏មានហ្វេសប៊ុកនារីម្នាក់ ឈ្មោះ “Mak Ploy” ចូលទៅខមិនថា “អក្សរសាស្រ្តរបស់ខ្មែរ ទោះនៅក្នុងសម័យកាលណា ក៏អ្នកមិនគួរនិយាយថា «សម័យនេះហើយលោក» សួរដូចឆោត និយាយនេះបានន័យថាមិច? ឬក៏អ្នកគិតថា សម័យនេះសុទ្ធតែអ្នករៀនខ្លះ ក៏អ្នករៀនបានខ្ពស់ ហើយអ្នកមិនសរសេរអក្សរខ្មែរ ព្រោះខ្លាចគេមិនដឹងថា អ្នកចេះភាសាបរទេស ឫក៏ចេះភាសាបរទេសចង់បំភ្លេចអក្សរខ្មែរ?”។

យ៉ាងណា គេសង្កេតឃើញថា ការឆ្លើយឆ្លងខមិនខាងលើនេះ គឺគោលបំណងចង់ឲ្យអ្នកគាំទ្រមាស សុខសោភា មួយចំនួន ងាកមកសរសេរអក្សរខ្មែរ ជាជាងសរសេរអក្សរបរទេស ព្រោះតែចង់លើកតម្កើងឲ្យអក្សរជាតិមានភាពរុងរឿងថ្កុំថ្កើងតែប៉ុណ្ណោះ៕

 

RELATED ARTICLES