Thursday, July 31, 2025
Homeតារាខ្មែរស្រីស្អាតគីម ហួរ ចាប់ដៃឪមិនបានដូចបំណង ចាប់ដៃកូនវិញម្តង

ស្រីស្អាតគីម ហួរ ចាប់ដៃឪមិនបានដូចបំណង ចាប់ដៃកូនវិញម្តង

តារាសម្ដែងត្រេមុខដូចកូនកាត់ថៃ កញ្ញាគីម ហួរ ដែលធ្លាប់បានថត MV បទចម្រៀងតារាល្បីៗនៅហង្សមាស ជាច្រើនមកហើយនោះ បាននិយាយកាលពីឆ្នាំ២០១៩ ថា នាងចង់ថតសម្ដែងជាមួយ Idol ក្នុងចិត្តរបស់នាង ដែលជាអ្នកគាំទ្រតារាចម្រៀងរូបនោះ តាំងពីតូចនោះ គឺកំពូលតារាចម្រៀងលោកព្រាប សុវត្ថិ។ ប៉ុន្ដែនាងវាចាថា កន្លងមកអ្នកដឹកនាំហង្សមាស មិនទាន់តម្រូវឲ្យនាងចាប់ដៃជាមួយលោកព្រាប សុវត្ថិ សោះ ទើបឱកាសនោះចេះតែខកខាន រហូតដល់ព្រាប សុវត្ថិ ចេញពីហង្សមាសទៅ Galaxy ។

គីម ហួរ និងលោកសុវត្ថិ មុនីវណ្ណ កូនប្រុសលោកព្រាប សុវត្ថិ

ទោះជាយ៉ាងណា គីម ហួរ ថា ថ្វីត្បិតតែមិនបានថតសម្ដែងជាមួយលោកព្រាប សុវត្ថិ មែន តែថ្មីៗនេះ នាងទើបតែបានសម្ដែង ​MV ជាមួយកូនច្បងរបស់លោកព្រាប សុវត្ថិ គឺលោកសុវត្ថិ មុនី្នវណ្ណ តាមរយៈបទ ”គេអើយគេ”។

គីម ហួរ និយាយបែបសំណើចថា ”បើមិនបានសម្ដែងជាមួយឪ ក៏បានថតជាមួយកូនដែរ”។

កញ្ញាគីម ហួរ ក្រៅពីរីករាយក្នុងការសម្ដែងជាមួយលោកសុវត្ថិ មុន្នីវណ្ណ ដែលជាកូនទី១ របស់លោកព្រាប សុវត្ថិ នោះ នាងក៏បានសរសើរពីទេពកោសល្យរបស់កូនច្បង លោកព្រាប សុវត្ថិ នេះដែរ ដោយថា ”ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់” នៅពេលខាងមុខ តារាចម្រៀងរូបនេះនឹងធ្វើបានល្អដូចជាឪពុករបស់គេជាមិនខានឡើយ។

អតីត Freshie  កាលពីឆ្នាំ២០១៤ កញ្ញាគីម ហួរ តែងតែលេចមុខថតសម្ដែង MV ជាបន្ដបន្ទាប់ឲ្យផលិតកម្មរស្មីហង្សមាស ដូចជា បទចម្រៀងរបស់លោកខេមរៈ សិរីមន្ដ​, ណុប បាយ៉ារិទ្, នី រតនា, សំ សុវណ្ណារ៉ាក់, Vid Cooler និងថែល ថៃ ជាដើម ទើបធ្វើឲ្យគេនិយាយថា ស្រីស្អាតរូបនេះមានខ្សែធំនៅហង្សមាស។

ប៉ុន្តែកញ្ញាគីម ហួរ វាចាថា នាងគ្មានខ្សែ ឬទុយោនៅផលិតកម្មណាទេ ប៉ុន្ដែការលេចមុខញឹកញាប់ ថតសម្ដែងបទចម្រៀងទាំងនោះ អាចមកពីអ្នកដឹកនាំសម្ដែងយល់ថា នាងស័ក្តិសមក្នុងការថត MV នោះ។ នាងថា ក្រៅពីបានថតខារ៉ាអូខេជាច្រើនបទនៅហង្សមាស នោះ នាងក៏បានសម្ដែងរឿងភាគ២រឿង ឲ្យហង្សមាស ផងដែរ។

ចំណែករឿងស្នេហាវិញ កញ្ញាគីម ហួរ ដែលធ្លាប់បង្ហើបថា បេះដូងនាងមិនមែននៅទំនេរនោះ ពេលនេះគ្មានតម្រុយនៃការចង់គ្រងឈុតកូនក្រមុំមែនទែន លាភាពនៅលីវឡើយ៕

RELATED ARTICLES