Sunday, July 27, 2025
Homeតារាខ្មែរទីបំផុត សុគន្ធ និសា ព្រមទម្លាយរឿងរៀបការ៣ឆ្នាំ ទើបសម្រេចចិត្តយកកូនឆ្នាំ២០២១

ទីបំផុត សុគន្ធ និសា ព្រមទម្លាយរឿងរៀបការ៣ឆ្នាំ ទើបសម្រេចចិត្តយកកូនឆ្នាំ២០២១

ក្នុងជំនួបនាពេលកន្លងទៅ តារាចម្រៀងសុគន្ធ និសា បានឲ្យដឹងថា ការយកកូន  គឺនាងអាចនឹងពពោះកូនដំបូងនៅឆ្នាំ២០២១ ខាងមុខនេះហើយ។ ទោះជាយ៉ាងណា នាងថា ការពន្យារពេលយកកូនដល់ទៅ៣ឆ្នាំមកនេះ ដោយសារតែនាងនិងស្វាមី បានឯកភាពគ្នាថា មិនទាន់ត្រូវយកនៅពេលនេះ គឺចង់យកតាមគម្រោងការត្រឹមត្រូវ ដែលបានកំណត់រួចជាស្រេច។

និសា ក៏បានឲ្យដឹងថា ការរៀបគម្រោងយកកូនរបស់នាង គឺមិនដូចឱក សុគន្ធកញ្ញា នោះទេ ដែលនាងរៀបការហើយ ត្រូវតែយកកូនភ្លាមៗ តែនាងវិញ មិនទាន់ត្រូវយក។

ប៉ុន្ដែយ៉ាងណា នាងថា ចាស់ទុំទាំងសងខាងបានជំរុញឲ្យនាងយកកូនតាំងពីក្រោយរៀបការហើយភ្លាមៗដែរ តែដោយសាររវល់ការងារសិល្បៈ និងមិនទាន់ដល់ពេលវេលាដែលត្រូវយក ទើបចេះតែពន្យាររហូតអស់៣ឆ្នាំ។

ថ្វីត្បិតតែសុគន្ធ និសា ថាចង់មានកូនតាមផែនការត្រឹមត្រូវមែន ប៉ុន្ដែពីមុន នាងក៏ធ្លាប់បង្ហើបពាក់ព័ន្ធការចង់ផ្ដល់កំណើតឲ្យកូននាងជាលើកដំបូង នៅលើទឹកដីអាមេរិក ដែលសម្រាលមកភ្លាម បានសញ្ជាតិភ្លែតនោះដែរ។

ប៉ុន្តែយ៉ាងណា ក្រោយរៀបការហើយជាង៣ឆ្នាំនេះ សុគន្ធ និសា នៅតែមិនទាន់ទទួលបានសិទ្ធិចេញទៅរស់នៅស្របច្បាប់នៅអាមេរិកឡើយ ទើបពេលនេះនាងប្ដូរចិត្តឈប់រង់ចាំតទៅទៀត ហើយត្រូវតែយកកូននៅឆ្នាំក្រោយនេះវិញ។

គេកត់សម្គាល់ផងដែរថា មុនពពោះនេះ សុគន្ធ និសា បានសម្រុកថតភាពយន្ដក្នុងតំណែងជាតួឯកដល់ទៅ៤រឿងជាប់គ្នា ឲ្យហង្សមាស គឺមានដូចជារឿង ”សិសិររដូវក្នុងបេះដូង”, ”រាជិនីភូមិគ្រឹះ”, ”ព្រះវេស្សន្ដជាតក” និងរឿង ”ចំណតថ្មីនៃសុភមង្គល” ។

សុគន្ធ និសា បានដឹកដៃអាណិកជនខ្មែរ មកពីរដ្ឋឡូវែលល៍ សហរដ្ឋអាមេរិក លោកចៅ សម្បត្តិ ដែលជានាយផ្នែកប្រតិបត្តិក្រុមហ៊ុនមែនញូឡាហ្វ រៀបការកាលពីថ្ងៃទី១ ខែឆ្នូ ឆ្នាំ២០១៧ ដែលពេលនេះនាងមានប្ដីជាង៣ឆ្នាំទៅហើយ តែគ្មានកូន ខណៈដែលឱក សុគន្ធកញ្ញា វិញ បានរៀបការជាមួយលោកអ៊ឹង សុខលី កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ សម្រាលបានកូនប្រុស១ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ ៕

RELATED ARTICLES