Friday, April 19, 2024
Homeព័ត៌មានជាតិគាត់ធ្វើដល់បែបហ្នឹងហើយ សួរនាំមិនបានទៀត... ចុងក្រោយម្ចាស់គេទ្រាំលែងបាន

គាត់ធ្វើដល់បែបហ្នឹងហើយ សួរនាំមិនបានទៀត… ចុងក្រោយម្ចាស់គេទ្រាំលែងបាន

ខេត្តកែប ៖ បុរសម្នាក់នៅសុខៗរពឹសដៃទាញកាំបិតផ្គាក់ចូលទៅកាប់បំផ្លាញផលដំណាំរបស់អ្នកជិតខាង បណ្តាលឱ្យរងការខូចខាតខ្ទេចអស់គ្មានសល់ លុះម្ចាស់ដំណាំសួរនាំរកហេតុផល ស្រាប់តែបោះសម្តីគំរាមសម្លាប់ទាំងម្ចាស់ដំណាំទៀត ទីបំផុត ជនរងគ្រោះទ្រាំមិនបាន ក៏ប្តឹងសមត្ថកិច្ចចាប់ឃាត់ខ្លួននាំយកទៅចាត់ការតាមច្បាប់។

ករណីធ្វើឱ្យខូចខាតដោយចេតនា និងគំរាមសម្លាប់ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង១២ និង២៥នាទីថ្ងៃត្រង់ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ។

ជនសង្ស័យដែលកាប់បំផ្លាញដំណាំអ្នកដទៃ រួចគំរាមសម្លាប់ម្ចាស់គេទៀត រហូតត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះនាក់ រួន ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកជនរងគ្រោះមានឈ្មោះទេព ឡា ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើជាមួយគ្នា។

តាមប្រភពពីមន្ត្រីអាវុធហត្ថស្រុកដំណាក់ចង្អើរ បានឱ្យដឹងថា នៅមុនពេលកើតហេតុ សមត្ថកិច្ចបានទទួលពាក្យបណ្តឹងពីឈ្មោះទេព ឡា ដោយបានប្តឹងចោទប្រកាន់ទៅលើឈ្មោះនាក់ រួន ថាបានកាប់បំផ្លាញដំណាំរបស់ខ្លួន និងថែមទាំងគំរាមសម្លាប់ខ្លួនទៀតផង។

បន្ទាប់ពីទទួលបានពាក្យបណ្តឹងខាងលើ កម្លាំងអាវុធស្រុក ដឹកនាំដោយលោកអនុសេនីយ៍ឯក អ៊ូ វណ្ណារិទ្ធិ មេបញ្ជាការស្រុក បានចុះទៅដល់កន្លែងកើតហេតុ ក៏បានឃើញជនសង្ស័យឈ្មោះនាក់ រួន កំពុងធ្វើសកម្មភាពកាន់កាំបិតផ្គាក់ប្រវែង១មែត្រ កាប់ដើមស្វាយរបស់ជនរងគ្រោះ ខូចខាតចំនួន៣០ដើម និងដើមចេកចំនួន២០ដើម ទើបសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យនិងវត្ថុតាង បញ្ជួនមកបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តដើម្បីចាត់ការតាមនីតិវិធីតែម្តង៕

RELATED ARTICLES