Sunday, July 27, 2025
Homeតារាខ្មែរអ្នកនាងឡាយ លក្ខិណា ១៤ខែហើយ ពេលណាទើបវិលវិញ?

អ្នកនាងឡាយ លក្ខិណា ១៤ខែហើយ ពេលណាទើបវិលវិញ?

អ្នកនាងឡយ លក្ខិណា បានបន្ដរស់នៅប្រទេសកាណាដា ដោយគ្មានកំណត់ថ្ងៃវិលវិញជាក់លាក់ឡើយ ក្រោយពន្យារពេលមកស្រុកវិញ ដល់ទៅ១ឆ្នាំនិង២ខែទៅហើយ។

ការក្រាញនៅកាណាដា របស់អតីតតារាចម្រៀងនិងសម្ដែងរូបនេះ ក្រោយមានដំណឹងថា អ្នកមេម៉ាយសាច់ចាំរូបនេះ បានជួបគូស្នេហ៍ថ្មីនៅកាដាណា ហើយបុរសសាច់ដុំធំៗនោះបានឃាត់ដំណើរនាងមិនឲ្យវិលវិញ ដោយលើកហេតុផលថា កូវីដ កំពុងផ្ទុះ ហើយពន្យារ Visa។

ទោះជាយ៉ាងណា អ្នកនាងលក្ខិណា ទំនងជាមិនមានបំណងវិលត្រឡប់មករស់នៅស្រុកខ្មែរវិញឡើយ ព្រោះពេលនេះនាងបានផ្ញើទាំងចិត្តនិងកាយ ទៅលើគូស្នេហ៍ថ្មីនេះហើយ។

ឡាយ លក្ខិណា បានចេញទៅច្រៀង សម្ដែង និងថតសំឡេងឲ្យផលិតកម្ម Sandapl Production ជាលើកទី២ នៅកាណាដា កាលពីដើមខែសីហា ឆ្នាំ២០១៩ ហើយតាមគម្រោងនាងត្រូវវិលមកដល់ស្រុកវិញ កាលពីថ្ងៃទី៣១ ខែវិច្ឆិកា ឆ្នាំ២០១៩ ប៉ុន្ដែពេលនេះលើសកំណត់១៤ខែទៅហើយ គេនៅតែមិនឃើញលក្ខិណា វិលវិញទេ។

ចំណែកការទាក់ទងតាមឆាតហ្វេសប៊ុកទៅនាងពេលនេះ ក៏អ្នកនាងមិនដែលឆ្លើយតបឡើយ។

ប៉ុន្ដែតាមព័ត៌មានពីតារាខ្មែរ កំពុងរស់នៅកាណាដា ដែរ បានបង្ហើបឲ្យដឹងថា អ្នកនាងលក្ខិណា ចង់បន្ដរស់នៅអចិន្ត្រៃយ៍លើទឹកដីកាណាដា តែម្ដង ព្រោះមានគូស្នេហ៍ធានា ហើយអំឡុងពេលដែលកូវីដផ្ទុះនេះ នាងក៏មិនជួបវិបត្តិសេដ្ឋកិច្ចដែរ ព្រោះមានម្ចាស់ចិត្តទំនុកបម្រុងសព្វបែបយ៉ាងទាំងអស់។

ឡាយ លក្ខិណា បានបាត់មុខពីពិភពសិល្បៈ១២ឆ្នាំ ដោយនាងប្រករបររកស៊ីលក់ខោអាវនៅផ្សារអូរឫស្សី យ៉ាងសាមញ្ញ ហើយទើបតែនៅឆ្នាំ២០១៦ ទេ ដែលនាងវិលមករកឆាកតន្រ្ដីសាជាថ្មី និងបានថតភាពយន្ដរឿង ”ផ្កាថ្ម” ឲ្យហង្សមាស និងរឿង ”រវាងយើង” ឲ្យទូរទស្សន៍បាយ័ន។

ក្រៅពីមានដំណឹងថា រកបានម្ចាស់ស្នេហ៍ថ្មីស្អំបេះដូងនោះ លក្ខិណា ក៏ត្រូវបានផលិតកម្មមួយនៅកាណាដា ផ្ដល់សិទ្ធិពិសេសឲ្យនាងជាអ្នកជ្រើសរើសតារាសម្ដែងខ្មែរ ចេញទៅច្រៀងនៅទីនោះផងដែរ ទើបធ្លាយថា លក្ខិណា និងថៅកែស្រីផលិតកម្មនោះ មានស្នេហាភេទដូចគ្នា។ ប៉ុន្ដែលក្ខិណា បានច្រានចោល៕

RELATED ARTICLES