Sunday, July 27, 2025
Homeតារាខ្មែរស្នេហ៍វ័យចំណាស់ ប្រុសអាយុ៦៦ ស្រីអាយុ៥១ សន្យាយកកូនឲ្យគ្រប់១៦នាក់

ស្នេហ៍វ័យចំណាស់ ប្រុសអាយុ៦៦ ស្រីអាយុ៥១ សន្យាយកកូនឲ្យគ្រប់១៦នាក់

ខេត្តព្រះសីហនុ៖ គូស្នេហ៍ពោះម៉ាយមេម៉ាយ វ័យចំណាស់១គូ ដោយពួកគាត់ទាំង២ សុទ្ធតែមានកូនចៅរៀងខ្លួនទៅហើយ បានចូលរោងការរៀបការយ៉ាងត្រឹមត្រូវ តាប្រពៃណីទំនៀមទម្លាប់ ដោយមានភ្ញៀវចូលរួមយ៉ាងច្រើនកុះករ ក្នុងនោះក៏មានវត្តមានលោកឧកញ៉ាម៉ុង ឫទ្ធី ផងដែរ។

គូស្នេហ៍វ័យចំណាស់១គូនេះ ភាគីខាងប្រុសមានឈ្មោះឡុច សុផល អាយុ៦៦ឆ្នាំ មុខរបរប្រធានភូមិក្មេងវត្ត។ ចំណែកភាគីខាងស្រីមានឈ្មោះ ប្រាជ្ញយឿន អាយុ៥១ឆ្នាំ។ ពួកគាត់ទាំង២រស់នៅភូមិក្មេងវត្ត ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

លោកឧកញ៉ាម៉ុង ឫទ្ធី បានបង្ហោះសារថា “វេលាម៉ោង​០៤រសៀល​ ថ្ងៃ​សុក្រ​ ទី​១៨​ ខែធ្នូ​ ឆ្នាំ​២០២០ មកចូលរួម​ក្នុង​ពិធី​មង្គល​ការ​កូន​កំលោះ​ឈ្មោះ​ឡុច​ សុផល​អាយុ​៦៦ឆ្នាំ មានកូន​០៩នាក់ និងចៅ០៥នាក់​ មុខងារ​ជាប្រធាន​ភូមិ​ក្មេងវត្ត​ (ហៅតាពៅ) ឃុំតានៃ​ ស្រុកព្រៃនប់​ ខេត្ត​ព្រះសីហនុ​ (ចំការ​ដូង​ប្រេង​)​ ប្រពន្ធ​មុនស្លាប់​ចោលគាត់​ដោយសារ​ជំងឺ រៀបការជាមួយ​កូនក្រមុំ​ឈ្មោះ​ប្រាជ្ញ​ យឿន​ អាយុ​៥១ឆ្នាំ មានកូន០​៥នាក់​ និងចៅ០៥នាក់​ ប្តីស្លាប់​ដោយ​សារគ្រោះថ្នាក់​ចរាចរណ៍​។

ចំណែកតាផល់បាន​ចាប់​ចិត្តស្រឡាញ់​យាយយឿន​ តាំងពី​ថ្ងៃ​ចូលរួម​បុណ្យ​បូជា​សព​ប្តី​យាយយឿន​មកម្លេះ​​ បើតាម​ការឲ្យដឹង​ពីកូន​កំលោះ ​និង​កូន​ក្រមុំ​ថា​ និង​ខិតខំ​ប្រឹងប្រែង​យកកូនឲ្យបាន០២នាក់ទៀត​ បង្គ្រប់​១៦នាក់​ ខ្លាចក្រែង​ខ្ញុំ​មិនជឿ​ គាត់​បាន​ថើបគ្នា​ទុកជា​ភស្តុតាង​។

ខ្ញុំ​បាន​ចងដៃពួកគាត់ និង​សូម​ជូនពរ​ឲ្យ​ចេះថែ​រក្សា​គ្នា​រហូត​ដល់​ចាស់​ព្រឹទ្ធ​ចាស់ព្រេង​ សូម​បញ្ជាក់​ថា​ មានភ្ញៀវ​មកចូល​មិនដល់​៥០នាក់​ទេ​”។

មហាជនជាច្រើនបានចូលរួមអបអរសាទរគូស្វាមីភរិយាវ័យចំណាស់នេះ និងជូនពរឲ្យពួកគាត់ទាំង២ សម្រេចបំណងយកកូនកូនឲ្យបាន១៦នាក់ទៀតផង៕

RELATED ARTICLES