Sunday, July 27, 2025
Homeព័ត៌មានជាតិគ្រាន់តែពូហ្នឹងទាក់ទងមកភ្លាម នាងចេញពីផ្ទះទៅភ្លែត ពេលនេះគ្រួសារបារម្ភ

គ្រាន់តែពូហ្នឹងទាក់ទងមកភ្លាម នាងចេញពីផ្ទះទៅភ្លែត ពេលនេះគ្រួសារបារម្ភ

ខេត្តកំពង់ស្ពឺ ៖ នារីវ័យក្មេងរូបស្រស់ម្នាក់ ត្រូវបានក្រុមគ្រួសារអះអាងថា ត្រូវបានបុរសម្នាក់បបួលមកលេងភ្នំពេញ ស្រាប់តែជិះម៉ូតូចេញបាត់ពីផ្ទះដោយគ្មានដំណឹង ទោះជាក្រុមគ្រួសារប្រឹងស្វែងរកយ៉ាងណា ក៏មិនមានតម្រុយអ្វីសោះ ជាហេតុធ្វើឱ្យស្ត្រីជាម្តាយភ័យបារម្ភពីសុវត្ថិភាពកូនស្រី ក៏ប្រកាសដង្ហោយហៅកូនស្រីឱ្យវិលត្រឡប់មកផ្ទះវិញ។

យុវតីដែលបាត់ខ្លួនខាងលើ មានឈ្មោះវ៉ន ពិសី ហៅស្រីណុច អាយុ១៩ឆ្នាំ មុខរបរសិស្ស មានលំនៅក្នុងភូមិថ្មី សង្កាត់កណ្តោលដុំ ក្រុងច្បារមន។ ចំណែកបុរសដែលបបួលនាងនោះ មានឈ្មោះ រុង (អត់ស្គាល់ឈ្មោះក្នុងអត្តសញ្ញាណបណ្ណ) អាយុ៦៤ឆ្នាំ កម្ពស់១,៦៣ម៉ែត្រ នៅភូមិត្រគាំ វត្តចំបក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

តាមប្រភពពីក្រុមគ្រួសារយុវតីដែលបាត់ខ្លួនខាងលើ បានឱ្យដឹងថា យុវតីរូបនេះបានបាត់ខ្លួនអស់រយៈពេល៦ថ្ងៃមកហើយ ដោយមិនដឹងថាទៅដល់ទីណា សុខទុក្ខយ៉ាងណានោះទេ។ នៅមុនពេលកើតហេតុ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ មានបុរសម្នាក់ឈ្មោះ រុង បានទាក់ទងមកយុវតីរងគ្រោះ ភ្លាមនោះ យុវតីរងគ្រោះបានជិះម៉ូតូ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខភ្នំពេញ 1HY-5639 ចេញពីផ្ទះដោយមិនបានប្រាប់អ្នកណាម្នាក់ ថានាងចេញទៅណានោះទេ ស្រាប់តែក្រោយមកក៏បាត់សូន្យឈឹង មិនឃើញវិលត្រឡប់មកវិញសោះ។

ប្រភពដដែលបន្តថា ក្រោយពីដឹងថា យុវតីខាងលើបាត់ខ្លួនភ្លាមៗ ក្រុមុគ្រួសារក៏ព្យាយាមទូរស័ព្ទទៅរកយុវតីរូបនេះដែរ តែទាក់ទងមិនបានសោះ ហើយទោះជាក្រុមគ្រួសារចែកផ្លូវគ្នាចេញតាមរកយ៉ាងណា ក៏មិនមានតម្រុយសោះ ជាហេតុធ្វើឱ្យឪពុកម្តាយមានការព្រួយបារម្ភយ៉ាងខ្លាំង។

ក្រុមគ្រួសារយុវតីដែលបាត់ខ្លួនខាងលើ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលបានប្រទះឃើញយុវតីដែលមានភិនភាគដូចក្នុងរូបថតខាងលើ សូមជួយផ្តល់ដំណឹងដល់ក្រុមគ្រួសារ តាមរយៈ លេខទូរស័ព្ទ ០១៥ ៥៦៦ ៥៥៣ និង០៦៨ ៣៧៥ ៦០៧ ដោយក្តីអនុគ្រោះ៕

RELATED ARTICLES