Saturday, July 26, 2025
Homeព័ត៌មានជាតិស្រីតែម្នាក់ឯងសោះ ហ៊ានណាស់ប្រព្រឹត្តទង្វើបែបនេះ ប៉ូលិសចាប់ខ្លួនហើយ

ស្រីតែម្នាក់ឯងសោះ ហ៊ានណាស់ប្រព្រឹត្តទង្វើបែបនេះ ប៉ូលិសចាប់ខ្លួនហើយ

ខេត្តកណ្តាល ៖ យុវជនមួយក្រុមមានគ្នា៥ ទៅ៧នាក់ បានជួបជុំគ្នាសម្ងំជក់ថ្នាំញៀនយ៉ាងសប្បាយ លុះសមត្ថកិច្ចមូលដ្ឋានចុះល្បាត ប្រទះឃើញក៏រត់បែកខ្ញែកចែកជើងគ្នា ទីបំផុត ក៏ត្រូវសមត្ថកិច្ចប្រដេញចាប់វ៉ៃខ្នោះបានប្រុសស្រី៣នាក់ នាំយកមកចាត់ការតាមច្បាប់។

ករណីបង្ក្រាបក្រុមក្មេងស្ទាវកំពុងសម្ងំជក់ថ្នាំញៀនខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង១២ និង២៥នាទីរំលងអធ្រាត្រ ឈានចូល ថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចកញ្ចុះពុះដីឡូត៏ ភូមិត្រពាំងអណ្តូង ឃុំទំនប់ធំ ស្រុកពញាឮ។

ជនសង្ស័យសរុបមានគ្នា៧នាក់ ប៉ុន្តែត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានចំនួន៣នាក់ រួមមាន ទី១-ឈ្មោះវង់ សាវិន ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរលក់ដូរ មានលំនៅភូមិ ស្វាយលាប ឃុំទំនប់ធំ ស្រុកពញាឮ (មានសារធាតុញៀនក្នុងទឹកនោម) មិនរៀងចាល ធ្លាប់ជាប់ ពន្ធនាគារ២លើក បទជួញដូរទើបចេញពីពន្ធនាគារ ខែតុលា ឆ្នាំ២០២០។ ទី២-ឈ្មោះធឿន បារាំង ភេទប្រុស អាយុ២០ឆ្នាំ មុខរបរជាងផ្សារដែក មានលំនៅ ភូមិត្រពាំងអណ្តូង ឃុំទំនប់ធំ ស្រុកពញាឮ មានសារធាតុញៀនក្នុងទឹកនោម។ និងទី៣-ឈ្មោះសេង ស្រីនីត ភេទស្រី អាយុ២០ឆ្នាំ មុខរបរគ្មាន មានលំនៅភូមិក្រាំងពញា ឃុំវាលពង់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មានសារធាតុញៀនក្នុងទឹកនោម។

ដោយឡែក ជនសង្ស័យជាបក្ខពួក ៤នាក់ទៀតដែលបានរត់គេចខ្លួន មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។ ដោយឡែក វត្ថុតាងចាប់យក រួមមាន សារធាតុញៀន មេតំហ្វេតាមីន (ice) ចំនួន២កញ្ចប់តូច ទម្ងន់០,៣៤ក្រាម។ ឧបករណ៍ប្រើប្រាស់សារធាតុញៀន (ដបឆៃ)។ ម៉ូតូចំនួន៣គ្រឿង (ទី១-ម៉ាកហុងដាឌ្រីម សេ១២៥ ពាក់ស្លាកលេខ ភ្នំពេញ 1FN 6526 ទី២-ម៉ាកហុងដាឌ្រីម សេ១២៥ ពាក់ស្លាកលេខ កណ្តាល 1AJ 6869 និងទី៣-ម៉ាកហុងដាឌ្រីម សេ១២៥ ពាក់ស្លាកលេខ ភ្នំពេញ 1BR 1276)។ ទូរសព្ទ័ដៃចំនួន៤គ្រឿង (ម៉ាកសាំស៊ុង១គ្រឿង អូប៉ូ១គ្រឿង អាយហ្វូនស៊ិចផ្លឹស១គ្រឿង និង ណូគាចុចពិល១គ្រឿង)។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅយប់ថ្ងៃកើតហេតុ កម្លាំងផ្នែកជំនាញ និងកម្លាំងប៉ុស្តិរដ្ឋបាលទំនប់ធំ បានចុះល្បាតក្នុងមូលដ្ឋាន ឃុំទំនប់ធំ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យមួយក្រុម មានគ្នាប្រមាណពី៥ទៅ៧នាក់កំពុងជួបជុំគ្នាប្រើប្រាស់ថ្នាំញៀន នៅចំណុចកើតហេតុ ពេលដែលក្រុមជនសង្ស័យឃើញរថយន្តស៊ីរ៉ែន របស់សមត្ថកិច្ច ក៏បាននាំគ្នារត់គេចចូលព្រៃអស់មួយចំនួន និងឃាត់ខ្លួនបាន ចំនួន៣នាក់ ចាប់យកវត្ថុតាងនៅកន្លែងកើតហេតុបានដូចខាងលើ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីសាកសួរ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះធឿន បារាំង បានសារភាពថា ថ្នាំញៀនដែលក្រុមរបស់ខ្លួនយកមកប្រើប្រាស់ គឺមានឈ្មោះ សុខណា នៅភូមិត្រពាំងឬស្សី ដោយឈ្មោះទី និងឈ្មោះទូ នៅភូមិទួលសុភី ជាអ្នកយកថ្នាំញៀនមក។

ចំណែកឯជនសង្ស័យឈ្មោះវង់ សាវិន បានសារភាពថា ក្រោយពេលចេញពីពន្ធនាគារមក តែងតែទៅទិញគ្រឿងញៀន ពីឈ្មោះទុយ នៅភូមិត្រពាំងធ្នង់ យកមកប្រើប្រាស់ (ឈ្មោះទុយ ជាមុខសញាលក់ថ្នាំញៀនសកម្ម)។

ដោយឡែក ជនសង្ស័យឈ្មោះទីន សុខម៉េង ហៅទុយ និង ឈ្មោះ ស៊ីម សុខណា កំពង់ស្រាវជ្រាវសាវតាជាតិ។រីឯជនសង្ស័យឈ្មោះទី និងឈ្មោះទូ ពុំស្គាស់អតសញ្ញាណច្បាស់លាស់នៅឡើយ។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីបន្តចាត់ការតាមនីតិវិធី៕

RELATED ARTICLES