Saturday, July 26, 2025
Homeព័ត៌មានជាតិចូលមកដេកផ្ទះសំណាក់ ស្អែកឡើងសមត្ថកិច្ចចុះមកដល់ ធ្វើរឿងនេះភ្លាម

ចូលមកដេកផ្ទះសំណាក់ ស្អែកឡើងសមត្ថកិច្ចចុះមកដល់ ធ្វើរឿងនេះភ្លាម

ខេត្តស្វាយរៀង ៖ បុរសម្នាក់បានចូលទៅជួលផ្ទះសំណាក់ដេក១យប់ ស្រាប់តែព្រឹកឡើងក៏ត្រូវបានបុគ្គលិកផ្ទះសំណាក់ប្រទះឃើញដេកស្លាប់រឹងស្តូក បង្កឱ្យមានការភ្ញាក់ផ្អើលនិងរាយការណ៍ប្រាប់សមត្ថកិច្ចច្ចុះពិនិត្យភ្លាមៗ។

 ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចក្នុងបន្ទប់ផ្ទះសំណាក់ យីហោ ថៃអាង មានទីតាំងស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។

តាមប្រភពពីសមត្ថកិច្ចក្រុងបាវិត បានឱ្យដឹងថា បុរសដែលដេកស្លាប់ក្នុងផ្ទះសំណាក់ខាងលើ មានឈ្មោះង្វៀង វ៉ឹងខៀង អាយុ៤៤ឆ្នាំ ជនជាតិវៀតណាម មុខរបរកម្មកររោងចក្រ ធ្វើការនៅតំបន់សេដ្ឋកិច្ចពិសេសនាគរាជ មានស្រុកកំណើតនៅភូមិ៧ ឃុំមីថាញ់ណាម ស្រុកកាយឡៃ ខេត្តទៀងយ៉ាង ប្រទេសវៀតណាម មានកាន់លិខិតឆ្លងដែនលេខ C64 71555។

តាមការឱ្យដឹងពីបុគ្គលិកផ្ទះសំណាក់ខាងលើ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានចូលមកជួលបន្ទប់ស្នាក់នៅ១យប់ ដោយមើលទៅសុខភាពហាក់ល្អធម្មតាទាំងអស់ រួចក៏ចូលទៅស្នាក់នៅក្នុងុបន្ទប់ខាងលើតែម្នាក់ឯងបាត់ទៅ។ ស្រាប់តែមកដល់វេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃកើតហេតុ ពេលបុគ្គលិកផ្ទះសំណាក់ឡើងទៅគោះទ្វារហៅ និងចូលទៅមើលទើបដឹងថា ជនរងគ្រោះបានដេកស្លាប់បាត់ទៅហើយ ក៏ប្រញាប់រាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យតែម្តង។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងសមត្ថកិច្ចនគរបាលជំនាញនិងគ្រូពេទ្យបានចុះដល់កន្លែងកើតហេតុ ដើម្បីពិនិត្យនិងធ្វើកោសល្យវិច័យសព ប៉ុន្តែពុំឃើញមានស្លាកស្នាមអ្វីគួរឱ្យកត់សម្គាល់នោះទេ។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ ជនរងគ្រោះបានស្លាប់ដោយសារខ្យល់គរ មិនមានស្លាកស្នាមអ្វីសម្គាល់ថាជារឿងឃាតកម្មនោះឡើយ។

បច្ចុប្បន្នសាកសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ និងបានប្រគល់ទៅឱ្យសាច់ញាតិទទួលយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES