Saturday, July 26, 2025
Homeព័ត៌មានជាតិមួយដង្ហើមចង្រិតឲ្យផ្អើល សំណាងមិនប៉ះពាល់ដល់ផ្ទះអ្នកជិតខាង

មួយដង្ហើមចង្រិតឲ្យផ្អើល សំណាងមិនប៉ះពាល់ដល់ផ្ទះអ្នកជិតខាង

ភ្នំពេញ ៖ លំនៅដ្ឋានមួយខ្នង ត្រូវបានអគ្គិភ័យឆាបឆេះទាំងកណ្តាលថ្ងៃត្រង់ ដោយសារមូលហេតុឆ្លងចរន្តអគ្គិសនី (ទុស្សេខ្សែភ្លើង) បង្កជាអណ្តាតភ្លើងឆាបឆេះបំផ្លាញអស់សម្ភារប្រើប្រាស់មួយចំនួន។

ហេតុការណ៍អគ្គិភ័យនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១២ និង៣៥នាទីថ្ងៃត្រង់ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចផ្ទះលេខ៦០៩ ផ្លូវជាតិលេខ៥ ក្រុមទី១ ភូមិ១ សង្កាត់ ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ។

ផ្ទះដែលទទួលរងការឆាបឆេះខាងលើ មានទំហំ៥ម៉ែត្រ គុណនឹង៧ម៉ែត្រ សង់អំពីថ្មក្រោម ឈើលើ ដំបូលប្រក់ស័ង្កសី ជាកម្មសិទ្ធិរបស់ឈ្មោះកាទ័រ រ៉ាវុធ ភេទប្រុស អាយុ៧០ឆ្នាំ។

តាមការឱ្យដឹង អគ្គិភ័យនេះបានឆាបឆេះបង្កការខូចខាត អស់ពូកចំនួន១ រួមនឹងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃអស់មួយចំនួន តែពុំបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាង និងពុំបណ្តាលឱ្យមានគ្រោះថ្នាក់ដល់មនុស្សឡើយ។

ក្នុងហេតុការណ៍នេះ សមត្ថកិច្ចបានជួយអន្តរាគមន៍ដោយប្រើរថយន្តការិយាល័យអគ្គិភ័យចំនួន៣គ្រឿង និងរថយន្តសាលាខណ្ឌឫស្សីកែវ ចំនួន១គ្រឿង ពុំបានប្រើប្រាស់ទឹក ទើបអាចពន្លត់ភ្លើងបានស្ថាពរនៅម៉ោង១សៀលថ្ងៃដដែល៕

RELATED ARTICLES