Saturday, July 26, 2025
Homeតារាខ្មែរទេព បូព្រឹក្ស ខួបគ្រប់២៧ឆ្នាំ សង្សារហៅ ”ប្រពន្ធសម្លាញ់” ពេញៗមាត់

ទេព បូព្រឹក្ស ខួបគ្រប់២៧ឆ្នាំ សង្សារហៅ ”ប្រពន្ធសម្លាញ់” ពេញៗមាត់

តារាចម្រៀងទេព បូព្រឹក្ស ហៅស្រីនិច្ច បានប្រារពខួបកំណើតគម្រប់អាយុ២៧ឆ្នាំ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ ដោយាមានក្រុមអ្នកគាំទ្រជាច្រើនផ្ញើសារជូនពរនាងជាបន្ដបន្ទាប់។

ដោយឡែក សង្សាររបស់នាង លោកងួន ចាន់ដេវីត វិញ បានផ្ញើនំខេកជូនបូព្រឹក្ស ដោយថែមទាំងដាក់អក្សរនៅលើនំនោះថា ”ប្រពន្ធសម្លាញ់” ទៀតផង បើទោះជាពួយគេមិនទាន់បានរៀបការក្ដី។

អនាគតប្ដីទេព បូព្រឹក្ស រូបនេះ ថែមទាំងបានចេញសារជូនពរនាង ដោយថា គ្មានដែនកំណត់ឡើយ…។ ប៉ុន្ដែដេវីត មិនទាន់ហ៊ានកំណត់ថ្ងៃរៀបការជាក់លាក់ជាមួយបូព្រឹក្ស ទេ នៅថ្ងៃខួបកំណើតបណ្ដូលចិត្តឆ្នាំនេះ បើទោះជាពួកគេធ្លាប់បានដឹកដៃគ្នាទៅថត Pre-Wedding នៅកោះម៉ាល់ឌីវ តាំងពីឆ្នាំ២០១៩ ក្ដី។

ទេព បូពឹ្រក្ស បានដើរចេញពីហង្សមាស តាមងួន ចាន់ដេវីត ហើយពេលនេះ ទោះជាអាជីពចម្រៀងហាក់មិនសូវលេចធ្លោដូចមុនក្ដី ប៉ុន្ដែនាងបែរជាហ៊ឺហាដល់កំពូល តាមរយៈការជិះរថយន្ដ Rolls-Royce ដែលមានតម្លៃជាង៣០ម៉ឺនដុល្លារ ដែលមិនទាន់មានតារាស្រីណាអាចធ្វើបានដូចនាង។

ទោះជាយ៉ាងណា បូព្រឹក្ស ដែលល្បីរឿងរាំជាងច្រៀងនោះ ហាក់កាន់តែពិបាករក្សាតំណែងជាអ្នកចម្រៀងក្នុងស្រទាប់យុវវ័យតទៅទៀត ព្រោះថា ពេលនេះ ហង្សមាស បានយកកញ្ញាយូរី មកជំនួសនាង និងកំពុងឡង់សេអតីតតារាសាន់ដេ រូបនេះខ្លាំង ទើបធ្វើឲ្យបនូព្រឹក្ស ពិបាកទប់ទល់ ខណៈដែលងួន ចាន់ដេវីត វិញ ត្រូវបានអ្នកចម្រៀងរេប លោកវណ្ណដា កំពុងតែមានប្រៀបជាងដែរ។

ប៉ុន្ដែគូស្នេហ៍យុវ័យបូព្រឹក្ស-ដេវីត ធ្លាប់បង្អួតផ្ទះវីឡា និងរថយន្ដថ្លៃៗ ដែលបញ្ជាក់ថា ពេលនេះគេមានអ្វីៗគ្រប់យ៉ាងអស់ទៅហើយ បើទោះជាសម្ភារៈទាំងនោះត្រូវបានអ្នកខ្លះនិយាយថា ពួកគេទិញដោយបង់រំលស់ក្ដី។

មហាជនរង់ចាំមើលថា គូស្នេហ៍ដែលមានការតុបតែងខ្លួន និងចរិតដូចគ្នាបេះបិត កញ្ញាទេព បូព្រឹក្ស-ងួន ចាន់ដេវីត នេះ អាចដឹកដៃគ្នាចូលរោងការនៅពេលខាងមុខដែរឬទេ…៕

RELATED ARTICLES