Saturday, July 26, 2025
Homeព័ត៌មានជាតិថ្ងៃនេះ ឧកញ៉ាអ៊ាន សៀវម៉ី ដើរចូលតុលាការ តាមការកោះហៅ

ថ្ងៃនេះ ឧកញ៉ាអ៊ាន សៀវម៉ី ដើរចូលតុលាការ តាមការកោះហៅ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ ឧកញ៉ាអ៊ាន សៀវម៉ី ជាអ្នកលក់ផលិតផលតាមអនឡាញ បានដើរចូលតុលាការ តាមការកោះហៅឲ្យចូលបំភ្លឺរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។

តាមប្រភពឱ្យដឹងថា តុលាការនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានកោះហៅឧកញ៉ា អ៊ាន សៀវម៉ី ឲ្យចូលបំភ្លឺនៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ ពាក់ព័ន្ធករណី បរិហារកេរ្ដិ៍ជាសាធារណៈ, ញុះញង់ឲ្យមានការរើសអើង ដែលប្រព្រឹត្ដទៅនៅរាជធានីភ្នំពេញ តែបែរជាលោកស្រីមកចូលមុនកាលកំណត់បែបនេះទៅវិញ ។

តាមប្រភពឱ្យដឹងទៀតថា ក្រោយចូលបំភ្លឺក្នុងតុលាការ បាន២ម៉ោង លោកស្រីអ៊ាន សៀវម៉ី បានចេញ រួចដើរឡើងឡានចេញទៅបាត់ ដោយមិនបានផ្តល់សម្ភាសន៍ដល់ក្រុមអ្នកសារព័ត៌មាននោះទេ។

គួរបញ្ជាក់ថា លោកស្រីអ៊ាន សៀវមុី មានអាយុ៣៣ឆ្នាំ ស្នាក់នៅផ្ទះលេខV01 តាមបណ្ដោយផ្លូវ គ្មានលេខ ភូមិគោកចំបក់ ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ៕

RELATED ARTICLES