Wednesday, July 23, 2025
Homeព័ត៌មានជាតិបំណងធ្វើអី បានជាលាក់ទុកក្នុងកាបូបបែបនេះ សំណាងសមត្ថកិច្ចដឹងមុន

បំណងធ្វើអី បានជាលាក់ទុកក្នុងកាបូបបែបនេះ សំណាងសមត្ថកិច្ចដឹងមុន

ខេត្តព្រះសីហនុ ៖ បុរសជាជនជាតិចិនម្នាក់ ត្រូវបានកម្លាំងនគរបាលខេត្តព្រះសីហនុ ចាប់ខ្លួនពាក់ព័ន្ធការកាន់កាប់អាវុធដោយខុសច្បាប់ នៅចំណុចផ្លូវពយកំពេញចាស់ ស្ថិតនៅភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឱ្យដឹងនៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ ថា កាលពីវេលាម៉ោង ១និង៥០នាទីរសៀល ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានទទួលព័ត៌មានពី ប្រជាពលរដ្ឋថា ឃើញជនជាតិចិនម្នាក់ ពាក់អាវខ្មៅ មានកាបូប សង្ស័យមានអាវុធខ្លី បានឡើងជិះរថយន្ត១គ្រឿង ម៉ាក LEXUS RX-300 ពណ៌សស្លាកលេខ ភ្នំពេញ 2AT-6732 នៅចំណុចផ្លូវពយកំពេញចាស់ ស្ថិតនៅភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ។

បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់៣ ចុះទៅដល់កន្លែងទីតាំងខាងលើ រួចធ្វើការត្រួតពិនិត្យរថយន្ត ជាលទ្ធផល ឃើញមានជនជាតិចិនម្នាក់ និងរកឃើញមានអាវុធខ្លី ១ដើម ម៉ាក SIGSAUER ពណ៌ខ្មៅ បង់កាំភ្លើង១ មានគ្រាប់ ៩គ្រាប់។ បន្ទាប់មក សមត្ថកិច្ចបានឃាត់ខ្លួនជនជាតិចិន ម្នាក់នោះ មកកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីសាកសួរ។

ជនសង្ស័យ ឈ្មោះ Wu Hai Zhu អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ ពុំមានលិខិតឆ្លងដែនជាប់ខ្លួន ស្នាក់នៅភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ។ វត្ថុតាងចាប់យកបាន អាវុធខ្លី ១ដើម ម៉ាក SIGSAUER ពណ៌ខ្មៅ ទូរស័ព្ទដៃ ៣គ្រឿង និងរថយន្ត ១គ្រឿង។

ជនសង្ស័យ និងវត្ថុតាង កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្ត បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធី៕

RELATED ARTICLES