Wednesday, July 23, 2025
Homeព័ត៌មានជាតិ១០ឆ្នាំមកហើយ គាត់ខំលាក់សម្ងំមុខ ទើបតែពេលនេះសមត្ថកិច្ចដឹង

១០ឆ្នាំមកហើយ គាត់ខំលាក់សម្ងំមុខ ទើបតែពេលនេះសមត្ថកិច្ចដឹង

ខេត្តត្បូងឃ្មុំ ៖ ជនសង្ស័យម្នាក់បានប្រព្រឹត្តអំពើហិង្សាដោយចេតនា វាយគេបណ្តាលឱ្យរងរបួសធ្ងន់ រួចក៏ព្យាយាមរត់ចោលស្រុក សម្ងំលាក់ខ្លួនពួនអាត្មា អស់រយៈពេលជិត១០ឆ្នាំ ទើបសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបាននាំយកមកចាត់ការតាមច្បាប់។

តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកពញាក្រែក ចុះកិច្ចប្រតិបត្តិការ អនុវត្តដីកា ដោយបានចាប់ឃាត់ខ្លួនជនជាប់ចោទម្នាក់ នៅចំណុចចម្ការកៅស៊ូ ស្ថិតនៅភូមិស្វាយសុខុម ឃុំដូនតី ស្រុកពញាក្រែក។

ជនជាប់ចោទដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះលឹម វិន ភេទប្រុស អាយុ៣០ឆ្នាំ មានលំនៅភូមិអំពិល ឃុំកក់ ស្រុកពញាក្រែក។

សមត្ថកិច្ចបញ្ជាក់ថា ការចាប់ខ្លួនជនជាប់ចោទខាងលើនេះ ធ្វើឡើងតាមដីកាលេខ១៥២ ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១២ ចេញដោយ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកំពង់ចាម ពីបទហិង្សាដោយចេតនា ប្រព្រឹត្តនៅភូមិអំពិល ឃុំកក់ ស្រុកពញាក្រែក ខេត្តកំពង់ចាម កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១១ កន្លងទៅ។

បច្ចុប្បន្ន ជនជាប់ចោទត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកពញាក្រែក ដើម្បីបំពេញបែបបទ តាមនីតិវិធី៕

RELATED ARTICLES