Wednesday, July 23, 2025
Homeតារាខ្មែរកូវីដអែបកៀន!!! តារាស្រីទាំង៦ដួងនេះ ដូរជិះឡានទំនើបដល់កំពូល

កូវីដអែបកៀន!!! តារាស្រីទាំង៦ដួងនេះ ដូរជិះឡានទំនើបដល់កំពូល

នៅឆ្នាំ២០១៩-២០២០ ដែលជារដូវកូវីដ-១៩ អុកឡុកនេះ ធ្វើឲ្យទីផ្សារសិល្បៈធ្លាក់ចុះ នាំឲ្យតារាល្បីៗបាត់ប្រាក់ចំណូលយ៉ាងគំហុក ព្រោះបណ្ដាឆាកតន្ត្រីធំៗតាមខេត្ត ត្រូវបានផ្អាក ខណៈដែលតារាសម្ដែងវិញ គ្មានរឿងថត។

ប៉ុន្ដែគេកត់សម្គាល់ឃើញថា មានតារាស្រីដល់ទៅ៦ដួង បានទិញរថយន្ដថ្មីតម្លៃរាប់សែនដុល្លារ ក្នុងពេលនេះ ដែលបញ្ជាក់ថា ពួកគេគ្មានវិបត្តិសេដ្ឋកិច្ចឡើយ។

១ ៖ សូដា នីតាៈ បានលក់រថយន្ដ LandcruiserV8 ទិញរថយន្ដ Lexus LX 570 kuro 2020 ពណ៌ស តម្លៃជាង២០ម៉ឺនដុល្លារ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០។

តារាធ្លាប់ប៉ះស្នេហាមិនសូវសមប្រកបនេះ កំពុងមានសេចក្ដីសុខ ក្រោយបានភ្ជាប់ស្នេហ៍ជាមួយតារាសម្ដែង និងជាមន្រ្ដីយោធា លោកស៊ិន សូរិយ៉ា ហៅយុទ្ធ ឋានៈ ហើយពួកគេគ្រោងរៀបការនៅឆ្នាំ២០២៣។

កញ្ញា សូ ដានីតា

២ ៖ វ៉ាន់ វល័ក្ខៈ តារាដើមទ្រូងធំរូបនេះ បានទិញរថយន្ដ Lexus LX 570 kuro 2020 ព័ណសតម្លៃ២៣ម៉ឺនដុល្លារ កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ តែនាងមិនប្រាប់ពីប្រភពលុយនៃការទិញឡានទំនើបនេះឡើយ។

កញ្ញា វ៉ាន់ វរល័ក្ខ

៣ ៖ ទេព បូព្រឹក្សៈ អតីតតារាចម្រៀងហង្សមាស រូបនេះ ត្រូវបានប្រុសស្នេហ៍ងួន ចាន់ដេវីត ធ្វើឲ្យរំភើបតាមរយៈការទិញរថយន្ដទំនើប Rolls-Royce កាលពីដើមខែកក្កដា ឆ្នាំ២០២០ ហើយនៅថ្ងៃបូព្រឹក្ស ប្រារព្ធខួបគម្រប់អាយុ២៧ឆ្នាំ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០នេះ ដេវីដ បានហៅនាងថាជា ”ប្រពន្ធ” ទៀតផង។

កញ្ញា ទេព បូព្រឹក្ស

៤ ៖ ពេជ្រ សោភាៈ បានទិញរថយន្ដទំនើប ម៉ាក ​Mercedes-Benz GL C200 4Matic Coupe កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ ដែលមានតម្លៃជាង១០ម៉ឺនដុល្លារ ខណៈដែលនាងមានរថយន្ដទំនើប៣គ្រឿងផ្សេងទៀត គឺ Porsche, Audi និង Range Rover ។

អ្នកនាង ពេជ្រ សោភា

៥ ៖ ថន លក្ខិណាៈ តារាពូកែលាក់រឿងស្នេហានេះបានទិញរថយន្ដទំនើបម៉ាក Landcruiser តម្លៃជិត១០ម៉ឺនដុល្លារ កាលពីចុងខែកញ្ញា ឆ្នាំ២០២០។ ប៉ុន្ដែនាងថា មិនត្រូវការអ្នកកាសែតចុះផ្សាយរឿងទិញឡាន អំឡុងពេលមានកូវីដ-១៩នេះឡើយ។

កញ្ញា ថន លក្ខិណា

៦ ៖ ឈួន សុវណ្ណឆ័យៈ អ្នកមេម៉ាយកូន២រូបនេះ បានធ្វើឲ្យគ្រប់គ្នាកាន់តែភ្ញាក់ផ្អើល ក្រោយពេលថ្មីៗនេះ នាងបានបញ្ចេញរថយន្ដទំនើបម៉ាក Rolls-Royce ដែលមានតម្លៃជាង៣០ម៉ឺនដុល្លារ។ នេះជារថយន្ដទី៤ បន្ទាប់ពីនាងបានទិញរថយន្ដម៉ាក Lexus LX570, Ford និងAlphard៕                                      ហ៊ឹម វិចិត្រ  

អ្នកនាង ឈួន សុវណ្ណឆ័យ
RELATED ARTICLES