Wednesday, July 23, 2025
Homeព័ត៌មានជាតិក្រោយពីនាងរងគ្រោះ១០ឆ្នាំ ពេលនេះទទួលបានភាពកក់ក្តៅពីភរិយាលោកគួច ចំរើន

ក្រោយពីនាងរងគ្រោះ១០ឆ្នាំ ពេលនេះទទួលបានភាពកក់ក្តៅពីភរិយាលោកគួច ចំរើន

ខេត្តព្រះសីហនុ ៖ ស្ត្រីម្នាក់រងគ្រោះកណ្តោចកណ្តែងម្នាក់ឯង នៅប្រទេសចិន អស់រយ:ពេលជិត១០ឆ្នាំ ដោយសារតែចាញ់បោកមេខ្យល់ ពេលនេះបានវិលត្រឡប់មកជួបជុំក្រុមគ្រួសារវិញ នៅល្ងាចថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ បន្ទាប់ពីបានឆ្លងផុតកន្លែងចត្តាឡីសក្ក័ ១៤ថ្ងៃ នៅខេត្តព្រះសីហនុ។

ស្ត្រីរងគ្រោះដែលត្រូវមេខ្យល់នាំយកទៅលក់នៅស្រុកចិន អស់រយៈពេលជិត ១០ឆ្នាំនោះ មានឈ្មោះណេ សំណាង មានស្រុកកំណើត នៅខណ្ឌដង្កោ រាជធានីភ្នំពេញ។

នៅថ្ងៃដដែលនោះ ក្រុមការងារលោកស្រី អ៊ូ ធីតាពៅ ភរិយាលោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ បានជូនមកដល់លំនៅឋាន ឯខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយសុវត្ថិភាព និងជួបជុំគ្រួសារវិញហើយ ដោយមានការសហការចូលរួមពីនាយកដ្ឋានប្រឆាំងការជួញដួរមនុស្ស អង្គការរតនៈ និងអាជ្ញាធរមូលដ្ឋាន។

លោកស្រីអ៊ូ ធីតាពៅ បានមានប្រសាសន៍សួរសុខទុក្ខ ផ្តាំផ្ញើ និងបានជួយឧបត្ថម្ភនូវថវិកា ១លានរៀល ផងដែរ៕

RELATED ARTICLES