Friday, September 20, 2024
Homeព័ត៌មានជាតិពាក់​ព័ន្ធ​ពុក​រលួយ លោក​រស់ សារ៉ុម គ្រោង​ប្តឹង​សម្តេច​ហ៊ុន សែន ក្រោយ​លោក កឹម សុខា

ពាក់​ព័ន្ធ​ពុក​រលួយ លោក​រស់ សារ៉ុម គ្រោង​ប្តឹង​សម្តេច​ហ៊ុន សែន ក្រោយ​លោក កឹម សុខា

ភ្នំពេញ ៖ ប្រធានសមាគមជ័យលាភី បញ្ញាជនកម្ពុជា លោករស់ សារ៉ុម បានបង្ហើបឱ្យ ដឹងថា លោកគ្រោងដាក់ពាក្យបណ្តឹងពាក់ព័ន្ធ អំពើពុករលួយ ប្តឹងសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន និងលោកឱម យ៉ិនទៀង ប្រធានអង្គភាព ប្រឆាំងអំពើពុករលួយ បន្ថែមទៀត បន្ទាប់ពី លោកបាន រៀបគម្រោងប្តឹងលោកកឹម សុខា និងលោកអេង ឆៃអ៊ាង ប្រធានស្តីទី និងតំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិ។

ddsffasd

ប្រធានសមាគមជ័យលាភីបញ្ញាជនកម្ពុជា លោករស់ សារ៉ុម បានអះអាងប្រាប់ “នគរធំ” នៅថ្ងៃទីូ១៨ ខែតុលា ឆ្នាំ២០១៦ ថា សមាគម លោកពិតជាគ្រោងប្តឹងមន្ត្រីជាន់ខ្ពស់នៃបក្សកាន់អំណាច ក្នុងនោះ រួមមានសម្តេចនាយក រដ្ឋមន្ត្រីហ៊ុន សែន និងលោកឱម យ៉ិនទៀង ជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បី ឱ្យបើកបង្ហាញកញ្ចប់ថវិកាដាក់ឱ្យមានការស៊ើបអង្កេត ដើម្បីបង្ហាញពីភាពស្អាតស្អំ។

លោករស់ សារ៉ុម មានប្រសាសន៍ថា  “ចំពោះ ឥស្សរជននៅក្នុងជួរគណបក្សកាន់អំណាច យើងមើលឃើញបុគ្គល២រូបសំខាន់ ទី១ គឺសម្តេច តេជោនាយករដ្ឋមន្ត្រី ដែលជាប្រមុខដឹកនាំរដ្ឋាភិបាល។ អ៊ីចឹងលោកអាចបង្ហាញពីភាពស្អាត  ស្អំរបស់លោក។ បើសម្តេចនាយករដ្ឋមន្ត្រី លោក ស្អាំតស្អំហើយ អ៊ីចឹងមន្ត្រីរបស់រដ្ឋាភិបាលហ្នឹង ក៏នឹងមិនអាចមិនស្អាតស្អំបានទេ នេះទី១ ដែល យើងចង់ឃើញ។ ទី២ សម្រាប់ឯកឧត្តមទេសរដ្ឋមន្ត្រីឱម យ៉ិនទៀង គាត់ជាប្រធានអង្គភាព ប្រឆាំងអំពើពុករលួយ។ អ៊ីចឹងក្នុងនាមសមាគម  ជាសង្គមស៊ីវិល យើងចង់ឃើញអង្គភាពប្រឆាំង អំពើពុករលួយ ទៅជាស្ថាប័នធម្មនុញ្ញមួយ មិនមែនគ្រាន់តែជាសេនាធិការរបស់រាជរដ្ឋាភិបាល ដូចបច្ចុប្បន្នទេ។ អ៊ីចឹងយើងចង់ឱ្យទៅ ជាស្ថាប័នធម្មនុញ្ញ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ឬប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើ ពុករលួយ សមាជិកទាំងអស់នៃក្រុមប្រឹក្សា ជាតិប្រឆាំងអំពើពុករលូយ និងមន្ត្រីនៅក្នុង អង្គភាពប្រឆាំងអំពើពុករលួយទាំងអស់ ដែល ទទួលខុសត្រូវដឹកនាំ មុននឹងចូលកាន់តំណែង ត្រូវតែបង្ហាញប្រាប់សាធារណជនដែរថា ទ្រព្យសម្បត្តិដែលគាត់មានប៉ុន្មាន? ហើយនៅពេល ដែលគាត់ចប់អាណត្តិ គាត់ចេញទៅវិញ គាត់ ត្រូវប្រកាសឱ្យប្រជាពលរដ្ឋដឹងទៀតថា គាត់ មានធនធានប៉ុន្មាន? យើងចង់បានអ៊ីចឹង។ បើសិនជាអង្គភាពប្រឆាំងពើពុករលួយ លោកអត់ មានតម្លាភាពផង ហើយទៅប្រឆាំងអំពើពុករលួយម៉េចកើត? វាអត់កើតទេ។ អ៊ីចឹងអ្វីដែល យើងចង់បាន គឺតម្លាភាពសម្រាប់ទាំងអស់គ្នា ត្រូវមានគណនេយ្យភាពសង្គមទាំងអស់គ្នា ព្រោះយើងនៅសង្គមនេះជារបស់យើងទាំងអស់ គ្នា មិនមែនរបស់បុគ្គលណាមួយទេ”។

kim-soka

លោករស់ សារ៉ុម ក៏បានបញ្ជាក់ដែរថា ការហ៊ានស្នើប្តឹងសុំបើកកញ្ចប់ទ្រព្យសម្បត្តិ នាយករដ្ឋមន្ត្រី ពិតជាធ្វើឱ្យមជ្ឈដានតាមដាន សង្គមមើលមកថា ជាការប្រឈមប៉ុន្តែសម្រាប លោកជាថ្នាក់ដឹកនាំសមាគមជ័យលាភីបញ្ញាជនកម្ពុជា មិនខ្លាចទេ ព្រោះលោកធ្វើដើម្បីសង្គម ដើម្បីឱ្យការដឹកនាំ មួយមានតម្លាភាព គ្មាន អំពើពុករលួយ។ 

លោករស់ សារ៉ុម មានប្រសាសន៍បន្តថា “តាមពិតរឿងនេះវាធ្ងន់បន្តិច ក៏ប៉ុន្តែបើនិយាយ ពាក្យអក្សរខ្លាច គឺដូចជាអត់មានទេ សម្រាប់ យើងខ្ញុំ។ មុននឹងយើងខ្ញុំសម្រេចចិត្តធ្វើ គឺយើង បានសម្រេចចិត្តរួទៅហើយ មុននឹងយើងចាប់ ផ្តើមចេញដំណើរ យើងគិតរួចហើយ។ អ៊ីចឹង យើងអត់សោកស្តាយនូវអ្វីដែលយើងធ្វើទេ ឱ្យ តែយើងធ្វើដើម្បីស្មោះត្រង់នឹងជាតិ ស្មោះត្រង់ នឹងប្រជាជនយើងទាំងអស់គ្នាប្រជាជនយើង បានសុខ គណបក្សណាដឹកនាំកាន់អំណាច កាន់ ចុះ អត់បញ្ហាទេ សំខាន់ឱ្យតែជាតិយើងរីកចម្រើន យើងចង់បានតែប៉ុណ្ណឹងទេ។ ប៉ុន្តែក៏មិនអាចធ្វើ អីមួយដែលស្រេចចិត្តបានដែរ។ ខ្ញុំយល់ថា ប្រជាពលរដ្ឋខ្មែរ គឺខ្លាចអ្នកខ្លះ ជាមិត្តភក្តិក្តី ជា មន្ត្រីរបស់ខ្ញុំក្តី ពេលខ្លះគាត់ភ័យព្រួយ គាត់បារម្ភ អ៊ីចេះមួយៗ ប៉ុន្តែខ្ញុំសុំជម្រាបថា វាអាច វា មិនខុសទេ ដោយសារអី? ទី១ ដោយសារការ ភ័យខ្លាចរបស់យើងហ្នឹងហើយ ដែលធ្វើឱ្យ សង្គមរបស់យើងអត់បានរឹងមាំ ប្រជាជនគ្រប់ គ្នា សុទ្ធតែយល់ដឹងអំពីកាតព្វកិច្ច បុគ្គល គ្រប់ រូបដែលកើតឡើងក្នុងសង្គមហ្នឹងពីព្រោះគោល ដៅរបស់សមាគម គឺពពង្រឹងធនធានមនុស្ស របស់កម្ពុជាហ្នឹង ទៅដល់កម្រិតមួយ ស្តង់ដារ អន្តរជាតិ ហើយនិងពង្រឹងនីតិរដ្ឋនៅកម្ពុជា ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល។ ដូច្នេះ ត្រូវកសាងនីតិរដ្ឋជាមួយគ្នាមិនមែនត្រូវការតែ អ្នកនេះ អ្នកនោះទេ យើងត្រូវការទាំងអស់គ្នា ប្រព័ន្ធផ្សព្វផ្សាយក៏យើងត្រូវការ យើងបន្តិចៗ ម្នាក់ យើងជួយគ្នា បើឃើញជាប់ចំណងហើយ យើងមានគំនិត យើងត្រូវតែប្រាប់គ្នា ដើម្បីជួយ ដោះស្រាយគ្នា មិនមែនចង្អុលទេ។ នេះជាគោលដៅរួម គុណតម្លៃរួមរបស់សមាគម”។

yenteang

គួរបញ្ជាក់ថា ការប្រកាសគ្រោងប្តឹងឱ្យ ប្រមុខរាជរដ្ឋាភិបាល បើកកញ្ចប់ទ្រព្យសម្បត្តិ ផ្ទាល់ខ្លួននេះ បានធ្វើឡើងក្រោយពេល ដែល មុននេះប្រធានសមាគមជ័យលាភីបញ្ញាជនកម្ពុជា រូបនេះ មានគម្រោងប្តឹងលោកកឹម សុខា និង លោកអេង ឆៃអ៊ាង តៅអង្គភាពប្រឆាំង អំពើពុករលួយមុនគេ ប៉ុន្តែមកដល់ពេលនេះ លោករស់ សារ៉ុម បញ្ជាក់ថា មិនទាន់ដាក់ លិខិតនេះជាផ្លូវការ ទៅអង្គភាពប្រឆាំងអំពើ ពុករលួយ នៅឡើយទេ គឺនឹងដាក់ក្រោយការចុះ ឈ្មោះបោះឆ្នោតបានបញ្ចប់ជាស្ថាពរ ដោយ មូលហេតុថា ស្ថាប័នលោកជាប់រវល់រៀបចំដង្ហែ ញត្តិនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៦ ខាងមុខ និងលោកចង់ទុកពេលឱ្យប្រជាជន ចុះឈ្មោះ បោះឆ្នោតបានស្រួល គ្មានការប៉ះពាល់អារម្មណ៍។ បន្ទាប់ពីនោះ គម្រោងប្តឹងទៅសម្តេចនាយក រដ្ឋមន្ត្រី និងប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ក៏នឹងត្រូវចាប់ផ្តើមឡើងដែរ។

លោករស់ សារ៉ុម មានប្រសាសន៍បន្ថែមថា “ទាក់ទងជាមួយនឹងករណីឯកឧត្តមកឹម សុខា ឯកឧត្តមអេង ឆៃអ៊ាង គឹយើងរក្សាជំហរប្តឹង ដដែល ក៏ប៉ុន្តែរយៈពេល តើពេលណា? គឺពេល ដែលចុះឈ្មោះបោះឆ្នោត ចប់រួចរាល់ហើយ គ..ប ប្រកាសបញ្ជីឈ្មោះផ្លូវការ ដែលអាច ប្រើប្រាស់សម្រាប់ការបោះឆ្នោត ឆ្នាំ២០១៧ និង២០១៨ ហ្នឹងបានហើយ អាហ្នឹងយ៉ាងយូរ ១អាទិត្យ គឺនីតិវិធីរបស់យើងចាប់ផ្តើមរុញ ហើយ ព្រោះអត់ពិបាកទេ ភ័ស្តុតាងដែលយើង មាននៅក្នុងដៃហើយ។ ចំពោះប្រមុខរាជរដ្ឋា ភិបាល បន្ទាប់ពីមន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំង ហើយសិន ព្រោះរបងវាមុតពេក មុតយ៉ាងម៉េច? មុតត្រង់ថា ចង្អុលទៅគណបក្សកាន់អំណាចហ្នឹង ពុករលួយអ៊ីចេះមួយៗ អ៊ីចឹងគណបក្សប្រឆាំង ជានិមិត្តរូបនៃកំណែទម្រង់ ជាកញ្ចក់ឆ្លុះបញ្ចាំង របស់រាជរដ្ឋាភិបាល។ អ៊ីចឹងយើងធ្វើចាប់ផ្តើម គណបក្សប្រឆាំងមុន។ អ៊ីចឹងនីតិវិធីគណបក្ស ប្រឆាំងចប់ ចូលដល់គណបក្សកាន់អំណាច ហើយ។ សរុបទៅ ចង់ឱ្យស្អាតស្អំទាំង២ កាល ណាមេដឹកនាំស្អាតស្អំហើយ កាលណារដ្ឋាភិបាល ស្អាតស្អំហើយ ប្រជាជនក៏សម្បូរសប្បាយដែរ”។

គួររំលឹកថា កន្លងមក លោករស់ សារ៉ុម ធ្លាប់បានប្តឹងមន្ត្រីរបស់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (..) ទៅអង្គភាព ប្រឆាំងអំពើពុករលួយដែរ ប៉ុន្តែត្រូវបានអង្គភាព មិនចាត់ការបណ្តឹងនេះ ដោយសារខ្វះភ័ស្តុតាង។ ពេលនោះ លោករស់ សារ៉ុម បានចេញមុខសុំ ទោសជា សាធារណៈទៅប្រធានគ..ប កាល ពីខែមិថុនា កន្លងទៅ។ ចំពោះករណីគណបក្ស សង្គ្រោះជាតិ គម្រោងប្តឹងនេះ លោករស់ សារ៉ុម បញ្ជាក់ថា ដោយសារទ្រព្យសម្បត្តិថ្នាក់ដឹកនាំ គណបក្សនេះ មានការកើនឡើងខ្លាំង ដូចជាចម្ការ ម្រេចរបស់លោកកឹម សុខា និងវីឡារបស់លោក អេង ឆៃអ៊ាង នៅបុរីសែនសុខ រាជធានីភ្នំពេញ ដែលទើបតែទិញថ្មីៗ។ ដោយឡែកទាក់ទងនឹង គម្រោងប្តឹង សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន និងលោកឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំង អំពើពុករលួយ លោករស់ សារ៉ុម មិនទាន់អាច ចែករំលែកព័ត៌មានលម្អិតបានទេ៕

ដោយ ៖ កុលបុត្រ

RELATED ARTICLES