មាស សុខសោភា ដែលជាតារាចម្រៀងផលិតកម្មរាម នោះ ឈានចូលវ័យ៣៩ឆ្នាំទៅហើយ បន្ទាប់ពីមុននេះ ក្រុមអ្នកគាំទ្របានធ្វើខួបកំណើតឲ្យ។

នៅពេលដែលអាយុកាន់តែច្រើននេះ មាស សុខសោភា ធ្លាប់បង្ហាញអារម្មណ៍ថា នាងនាងក៏បារម្ភខ្លាចអត់កូនដែរ បើទោះជាពេលនេះនាងមិនទាន់រៀបគម្រោងយកកូន ក្ដី។ នាងថា អាយុច្រើនពិបាករឿងយកកូនតែម្ដង ហើយពេលនេះអ្នកណាៗក៏បានដឹងថា នាងកំពុងតែរស់នៅជាមួយអ្នកណាដែរ អីចឹងមិនដែលគិតថា មានប្ដី ខ្លាចធ្លាក់កូដ ឬប្រឈមលែងល្បីនោះទេ។

ការខ្វាយខ្វល់ខ្លាចមិនអាចមានកូនរបស់មាស សុខសោភា នៅពេលនេះ នៅពេលដែលនាងក្រឡេកមើលមិត្តភក្ដិនៅជុំវិញខ្លួន មានប្ដី និងមានកូនរៀងៗខ្លួនទៅហើយ ដូចជា អ្នកនាងយក់ ថិតរដ្ឋា ពេលនេះមានកូន៣ ខណៈដែលឱក សុគន្ធកញ្ញា មានកូន១។
ដោយឡែក មាស សុខសោភា បែរជារួមរស់ជាមួយស្វាមី លោកអ៊ឹត រ៉ាដា ជិត១៣ឆ្នាំទៅហើយ នៅតែគ្មានកូន១គ្រាប់ទៅវិញ។

ទោះជាយ៉ាងណា គេជឿថា មាស សុខសោភា អាចនឹងស្ទាក់ស្ទើរក្នុងចិត្តរឿងយកកូននេះ ព្រោះខ្លាចជាឧបសគ្គដល់អាជីពចម្រៀងរបស់នាងផង និងខ្លាចមហាជនរិះគន់ថា នាងមិនទាន់រៀបការផង បែរជាមានកូន ទើបធ្វើឲ្យសោភា កាន់តែលែងហ៊ានយកកូន។

មាស សុខសោភា បានភ្ជាប់ស្នេហ៍ជាមួយអាណិកជនខ្មែរ មកពីកាណាដា លោកគ្រូពេទ្យអ៊ឹត រ៉ាដា កាលពីឆ្នាំ២០០៧ និងបានរៀបការតាមបែបសាសនាគ្រឹស្តនៅព្រះវិហារមួយ នៅកាណាដា ឆ្នាំ២០០៨ ដែលពេលនោះពួកគេគ្រាន់តែបំពាក់ចិញ្ជៀនឲ្យគ្នាទៅវិញទៅមកប៉ុណ្ណោះ។

សោភា ធ្លាប់សន្យាថា នឹងរៀបការមិនឲ្យផុតពីឆ្នាំ២០០៩ ឡើយ ដោយនាងថែមទាំងដឹកដៃស្វាមី ទៅថត Pre-Wedding ទៀតផង តែនាងបានរំសាយទៅវិញយ៉ាងទាន់ហន់ ហើយពេលនេះរំលងផុតទៅ១១ឆ្នាំទៅហើយ តែសោភា នៅតែមិនព្រមរៀបការតាមប្រពៃណីខ្មែរ។

សោភា ដែលត្រៀមចេញមុខនៅផលិតកម្មរាម នាពេលខាងនេះ ថា នាងក៏អាចនឹងធ្វើឲ្យក្រុមអ្នកគាមទ្ររបស់នាង Surprise តាមរយៈការរៀបការនៅឆ្នាំ២០២១ តែនាងមិនចង់និយាយមុនធ្វើទេ៕
