Monday, July 21, 2025
Homeតារាខ្មែរកញ្ញាសុខ ពិសី ស្ងាត់រឿងជួយក្មួយស្រី ពេលចេញ១បទ រងការរិះគន់

កញ្ញាសុខ ពិសី ស្ងាត់រឿងជួយក្មួយស្រី ពេលចេញ១បទ រងការរិះគន់

សុខ ពិសី ដែលជាតារាចម្រៀងស្នូលរបស់ផលិតកម្មសាន់ដេ ហាក់បង្ហាញភាពស្ងប់ស្ងាត់ចំពោះការជួយយឹតយោងក្មួយស្រីរបស់នាង កញ្ញាម៉ានីតា ដែលជាអ្នកចម្រៀងចំណូលថ្មីរបស់ផលិតកម្មមួយនេះ ក្រោយការចេញបទចម្រៀងបើកឆាករបស់តារាវ័យក្មេងរូបនេះ ទទួលការរិះគន់បទ ”ស្រលាញ់ BTS ពេញបេះដូង”។

ពិសី មិនបានចេញមុខបកស្រាយការពារក្មួយស្រី ឬបង្ហាញពីកំហុសឆ្គងចំពោះបទចម្រៀងមួយនេះឡើយ ខណៈពេលនេះ កញ្ញាម៉ានីតា ក៏មិនទាន់ចេញមុខសារជាថ្មីម្ដងទៀតដែរ បន្ទាប់ពីបទចម្រៀងរបស់នាងត្រូវបានផលិតកម្មលុបចេញ តែនៅជាប់នៅលើយូធូបនៅឡើយ។

ក្រៅពីសុខ ពិសី នៅផលិតកម្មសាន់ដេ មានតារាមួយចំនួនទៀតដែរ ដែលបានយកសាច់ញាតិរបស់ខ្លួនចូលច្រៀងនៅទ្រនំមួយនេះ ដូចជា លោកឆាយ វីរៈយុទ្ធ ជួយឲ្យប្អូនស្រីឈ្មោះឆាយ សុវណ្ណារី ច្រៀងតែមិនបានជោគជ័យ ស្របពេលដែលលោកមាស សាលី បាននាំប្អូនប្រុស ឈ្មោះវេហា ចូលតាមខ្លួនដែរ ខណៈដែលកញ្ញាអ៊ីវ៉ា យកឪពុករបស់នាង លោកអ៊ូ វ៉ាវ ច្រៀងជាមួយនាងដែរ។

ប៉ុន្ដែយ៉ាងណា សុខ ពិសី នៅតែត្រូវបានគេចាត់ទុកថា នាងជាតារាចម្រៀងដ៏មានឥទ្ធិពលម្នាក់នៅសាន់ដេ ជាងតារាផ្សេងទៀត ក្រោយពីមានព័ត៌មានថា នាងបានភ្ជាប់ស្នេហ៍ជាមួយថៅកែសាន់ដេ លោកឡាយ សុខចំរើន ជាច្រើនឆ្នាំ តែរហូតមកដល់ពេលនេះ នៅតែគ្មានតម្រុយនៃការដឹកដៃគ្នាចូលរោងការដូចឱក សុគន្ធកញ្ញា និងលោកអ៊ឹង សុខលី ឡើយ។

មិនត្រឹមតែគ្មានដំណឹងរៀបការនោះទេ តែពិសី និងលោកចំរើន នៅតែមិនព្រមសារភាពស្នេហ៍ឡើយ បើទោះជាពេលខ្លះ អ្នកទាំង២ បង្ហាញភាពស្និទ្ធស្នាលគ្នា ដូចជាការជិះរថយន្ដតែ២នាក់ ជាមួយគ្នាដូចប្ដីប្រពន្ធក្ដី។

សុខ ពិសី ធ្លាប់ប្រាប់អ្នកយកព័ត៌មានយើងថា នាងមិនទាន់ចង់រៀបការទេ ព្រោះពេលនេះផ្ដោតលើអាជីពចម្រៀង និងការកស៊ីជាធំ។ នាងថា ទោះជាកូវីដ-១៩ មិនទាន់ស្ងាត់ ហើយការប្រគំតន្ត្រីធំៗ នៅអត់ទាន់បើកវិញក្ដី ប៉ុន្ដែនាងនៅតែរវល់​តាមរយៈការលក់ផលិតផល​ Collagen ៕

RELATED ARTICLES