Monday, July 21, 2025
Homeព័ត៌មានជាតិលោកស្រីដេត ម៉ាលីណា សម្រេចធ្វើបែបនេះ ដើម្បីផ្តាច់កម្មពៀរ បញ្ចប់ស្នេហ៍ឧកញ៉ាឌួង ឆាយ

លោកស្រីដេត ម៉ាលីណា សម្រេចធ្វើបែបនេះ ដើម្បីផ្តាច់កម្មពៀរ បញ្ចប់ស្នេហ៍ឧកញ៉ាឌួង ឆាយ

ភ្នំពេញ ៖ អតីតភរិយាឧកញ៉ាឌួង ឆាយ លោកស្រីដេត ម៉ាលីណា បានបង្ហាញពីការកាត់សក់ និងលែងអណ្តើក លែងត្រី ដើម្បីបួងសួងបន់ស្រន់ឲ្យគ្រោះឧបទ្រពចង្រៃ និងកម្មពៀរទាំងឡាយដែលបានជួបកន្លងមក ចប់ដោយសន្តិវិធី បន្ទាប់ពីលោកស្រីបានប្រកាសពីការលែងលះជាមួយស្វាមីរួចមក។

លោកស្រីដេត ម៉ាលីណា បានសរសេរក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់លោកស្រី នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ ថា «3 មករា 2021 ឆ្នាំថ្មី កាត់សក់ពាក់កណ្តាល បន្ទាប់ក៏បានព្រលែងអណ្តើកនិងត្រី ដើម្បីបន់ស្រន់ឲ្យឧបទ្រពចង្រៃ កម្មពៀរទាំងឡាយដែលខ្ញុំជួបកន្លងមក ឲ្យចប់ដោយសន្តិវិធី។

ចាប់ពីថ្ងៃស្អែកតទៅ បើការបន់ស្រន់និងក្តីសង្ឃឹមមេត្តាធម៌របស់ខ្ញុំ មិនតបតនិងអត់ឱនរាល់គ្រប់ទង្វើអាក្រក់ទាំងឡាយដែលកើតលើរូបខ្ញុំ បើមិនចប់ ស្អែកនេះ នាងខ្ញុំនឹងអស់ភាពអត់ធ្មត់មេត្តាធម៌ទៀតហើយ។ ធ្វើអាក្រក់ បានអាក្រក់ ខ្ញុំជឿជាក់ថា ទេវតាមានព្រះនេត្រ

ហើយចុងបញ្ចប់ ខ្ញុំសូមសង្ខេប សូមបងប្អូន ពូមីង ឈប់បន្តនិយាយវ៉ៃប្រហារផ្លូវចិត្តរូបខ្ញុំទៀត។ វីដេអូដែលខ្ញុំឡាយបកស្រាយចុងក្រោយ គឺគ្រាន់តែចង់បញ្ចប់ដោយសន្តិវិធីតែប៉ុណ្ណោះ ក៏ព្រោះខ្ញុំក៏ជាមនុស្សដែលបងប្អូន ពូមីងស្គាល់ដែរ គ្មានអ្នកណាចង់បង្ហាញរឿងគ្រួសារឲ្យគេដឹងនោះទេ​ ប៉ុន្តែវាមានអាថ៌កំបាំងជ្រាលជ្រៅនៅក្នុងនោះ គ្មានអ្នកណាដឹងក្រៅពីខ្លួនខ្ញុំទេ ហើយក៏គ្មានអ្នកណាចង់បែកបាក់គ្រួសារដែរ បើខ្ញុំមិនអាណិតកូនៗ ក៏ខ្ញុំមិនទ្រាំដល់រយៈពេល 13ឆ្នាំនោះដែរ»។

គួររំលឹកថា កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ លោកស្រីដេត ម៉ាលីណា បានប្រកាសតាមទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់ខ្លួនថា លោកស្រីនិងលោកឧកញ៉ា ឌួង ឆាយ ជាស្វាមី បានព្រមព្រៀងលែងលះគ្នារួចរាល់ហើយ។

លោកស្រី ដេត ម៉ាលីណា បានសរសេរក្នុងទំព័រហ្វេសប៊ុក របស់ខ្លួន នៅពេលនោះថា «សូមពូមីង បងប្អូនទាំងអស់គ្នា ជួយទទួលដឹងឮ ចាប់ពីថ្ងៃនេះតទៅ នាងខ្ញុំនិងឌួង ឆាយ បានព្រមព្រៀងលែងលះគ្នារួចរាល់ហើយ អ៊ីចឹងចាប់ពីពេលនេះតទៅ អ្វីដែលពាក់ព័ន្ធនឹងឌួង ឆាយ ហើយនិងគ្រួសារគាត់ គឺពុំមានពាក់ព័ន្ធនឹងនាងខ្ញុំតទៀតទេ សូមអរគុណ…»។

បន្ទាប់ពីបានប្រកាសពីការលែងលះស្វាមីរួចមក នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ លោកស្រី ដេត ម៉ាលីណា បាននិយាយក្នុងវីដេអូផ្សាយផ្ទាល់ (Live Video) រយៈពេលជាង ៣០នាទី ក្នុងទំព័រហ្វេសប៊ុក របស់ខ្លួន បកស្រាយពីមូលហេតុនៃការសម្រេចចិត្តលែងលះជាមួយឧកញ៉ាឌួង ឆាយ នៅពេលនេះ ដោយសារលោកស្រីទ្រាំរស់នៅក្រោមសម្ពាធផ្លូវចិត្ត ជាង ១៣ឆ្នាំមកហើយ។ លោកស្រី បានប្រៀបធៀបចំណងប្តីប្រពន្ធលោកស្រីជាមួយឧកញ៉ាឌួង ឆាយ​ ដូចកែវដែលប្រេះស្រាំ​១៣ឆ្នាំ ឥឡូវបានបែកខ្ទេច មិនអាចផ្សះផ្សាវិញបានឡើយ។

លោកស្រី ដេត ម៉ាលីណា បានបញ្ជាក់ថា «…គ្មានមនុស្សស្រីណាចង់លែងប្តីដែលជាឧកញ៉ាទេ ខ្ញុំនិយាយតែប៉ុណ្ណឹង គឺពូមីង បងប្អូនដឹងច្បាស់ហើយ ហើយខ្ញុំលែងនេះ គឺខ្ញុំទ្រាំនឹងគាត់ ១៣ឆ្នាំហើយ។

អ៊ីចឹងដូចខ្ញុំនិយាយអារម្មណ៍ខ្ញុំ ជាមួយនឹងកែវដែលបែកចុះ គឺគាត់កម្ទេចកែវហ្នឹង រយៈពេល ១៣ឆ្នាំហើយ តែខ្ញុំប្រឹងដាក់កាវតែម្នាក់ឯងទេ អ៊ីចឹងកែវហ្នឹង ឥឡូវអស់កន្លែងត្រូវដាក់កាវចូលហើយ អ៊ីចឹងដល់ថ្ងៃហ្នឹង បានពូមីង បងប្អូនទាំងអស់គ្នា បានដឹងថា ខ្ញុំសម្រេចចិត្តច្បាស់លាស់ មិនមែន ១០០ភាគរយទេ គឺ ១០១ភាគរយ គឺខ្ញុំជាមួយគាត់ មិនអាចរួមរស់ជាមួយគ្នាតទៅទៀតទេ…»៕

RELATED ARTICLES