Saturday, July 19, 2025
Homeតារាខ្មែរអ្នកនាងម៉េង កែវពេជ្ជតា ដេកមិនលក់ ព្រោះការបំភ្លៃ ធ្វើឲ្យលោកជំទាវហ៊ុន ស៊ីណាត ផ្ទុះប្រតិកម្ម

អ្នកនាងម៉េង កែវពេជ្ជតា ដេកមិនលក់ ព្រោះការបំភ្លៃ ធ្វើឲ្យលោកជំទាវហ៊ុន ស៊ីណាត ផ្ទុះប្រតិកម្ម

បន្ទាប់ពីលោកជំទាវ ហ៊ុន ស៊ីណាត បានបង្ហោះសារបានបង្ហោះលិខិតដែលអ្នកនាងម៉េង កែវពេជ្ជតា បានធ្វើការសុំទោសដល់ផ្ទះនាពេលកន្លងមក អមជាមួយពាក្យពេចន៍វាយប្រហារលើអ្នកនាងពេជ្ជតា និងថែមទាំងចាត់ទុកជាសត្វមមាច ទៀតផង។

គួររំឮកថា កាលពីល្ងាចថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ លោកស្រីហ៊ុន ស៊ីណាត បានបង្ហោះសារថា “ខ្ញុំសូមជម្រាបងប្អូន កូន ក្មួយ មិត្តរួមហ្វេសប៊ុកជាទីស្រឡាញ់ ជួយមើលតើមុខមីមួយហ្នឹង វាមកសុំទោសខ្ញុំដល់ផ្ទះ ព្រមទាំងធ្វើលិខិតថែមទៀត តែអនិច្ចាមីមមាចនេះ វាឡាយថា ខ្ញុំដកពាក្យបណ្ដឹងវា​ ។​

នេះហើយបានជាខ្ញុំស្អប់អាវប្បធម៌អន្ដរាគមន៍ អញ្ចឹងបានជាមីមមាចនេះវាឡើងចាង​”។

យ៉ាងណា នៅព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ អ្នកនាងម៉េង កែវពេជ្ជតា បានបង្ហោះសារឆ្លើយតបថា “សូមជម្រាបសួរ​ បងប្អូន​ និងមិត្ត​

យប់មិញខ្ញុំសម្រាកមិនលក់ទេ​ ព្រោះតែការហួសចិត្តនឹងព័ត៌មានកាលៃពាក្យសម្តីខ្ញុំ​ ។

អ្វីដែលខ្ញុំនិយាយពីថ្ងៃទី៣.១.២០២១​ មិនបានសំដៅលេីលោកជំទាវមីងសោះ​ ខ្ញុំមានទាំងវីដេអូច្បាស់ៗ​ គ្រប់គ្នាដែលទស្សនាការឡាយ ក៏អាចធ្វើជាសាក្សីបា​ន​។ ខ្ញុំនិយាយតែពីអ្នកផ្សេង​ ខ្ញុំក៏មិនបានមានចរិតអំនួតអ្វីដែរ​ តែពាក្យខ្លះ គឺខ្ញុំចង់ផ្ញើទៅមនុស្សប្រុសម្នាក់ដែលខ្ញុំប្តឹង ព្រោះតែចូលមកជេរខ្ញុំក្នុងការឡាយរបស់ខ្ញុំ​ គឺដើម្បីចង់ប្រាប់ថា កុំឲ្យម្នាក់នោះប៉ះពាល់ខ្ញុំទៀត​ប៉ុណ្ណោះ។ ប៉ុន្តែព័ត៌មានចុះផ្សាយនិយាយផ្សេងទៅវិញ គួរឲ្យហួសចិត្ត​។​

យប់មិញដើម្បីកុំឲ្យមានការ​យល់​ច្រលំ​ នាងខ្ញុំក៏បានចេញមកឡាយបកស្រាយ​ ថែមទាំងធ្វើការសូមទោសលោកជំទាវមីង​ជាច្រើន ក្រោយពីខ្ញុំទទួលបានដំណឹងភ្លាម។

ខ្ញុំសូមបញ្ជាក់ជូនម្តងហើយ​ម្តងទៀតថា​ ខ្ញុំគ្មានគំនិតអាក្រក់ណាមួយ​ចង់ឲ្យលោកជំទាវមីង អាប់ឱនកិត្តិយសទេ​ ។ ខ្ញុំបានទទួលការអភ័យពីលោកជំទាវកាលណោះ គឺជាគុណបុណ្យណាស់ទៅហើយ​ ដូច្នេះគ្មានប្រយោជន៍អីដែលខ្ញុំត្រូវមកធ្វើអាក្រក់​លើលោកជំទាវ​នោះទេ​ ខ្ញុំក៏ស្រលាញ់គោរពលោកជំទាវរហូតមកដែរ​ ខ្ញុំគ្មានថ្ងៃធ្វើបាបចិត្តលោកជំទាវទេ មានតែការពារ​ គ្រាន់តែគិតបន្តិចក៏យល់​ ។

ចំនុចមួយដែលយើងគួរឆ្ងល់គឺ​ ខ្ញុំនិយាយឈ្មោះអ្នកផ្សេង​ តែពេលព័ត៌មានយកមកផុស បែរជាដាក់រូបលោកជំទាវ ដែលខ្ញុំមិនបាននិយាយដល់ទៅវិញ​ ។ សូមបងប្អូនជួយពិចារណាខ្ញុំផង​ សូមអរគុណការបារម្ភ​”៕

RELATED ARTICLES