Thursday, July 17, 2025
Homeតារាខ្មែរម៉ូលីកា កូនស្រីនាំសំណាង លក់ផលិតផលតាមអនឡាញ កាន់តែដាច់

ម៉ូលីកា កូនស្រីនាំសំណាង លក់ផលិតផលតាមអនឡាញ កាន់តែដាច់

ខណៈដែលកូវីដ-១៩ នៅមិនទាន់ស្ងាត់ ធ្វើឲ្យអ្នកលក់តាម Online មួយចំនួន នៅទ្រឹងនោះ អតីតតារាចម្រៀងផលិតកម្ម Rock ម៉ូលីកា បានអះអាងថា ផលិតផលសម្រករបស់នាងលក់ដាច់ខ្លាំងនៅពេលនេះតែម្ដង។

ការបង្ហាញមុខរបរកាន់តែកាក់កបនេះ ក្រោយពីម៉ូលីកា សម្រាលបានកូនស្រីម្នាក់ អាយុជាង៥ខែ ឈ្មោះនុណ ច័ន្ទម៉ូនីតា ។

ដោយឡែក ផលិតផលសម្រកដែលម៉ូលីកា កំពុងតែទទួលបានការគាំទ្រច្រើនពីអតិថិជន គឺជាគ្រាប់ធម្មជាតិ ១០០% សម្រករាង ដែលនាងអះអាងថា មានប្រសិទ្ធិភាពពី១០ទៅ១៥ថ្ងៃ ទៅលើស្រកបឿក, ស្រកដើមដៃ, ស្រកកំភួនដៃ និងស្រកភ្លៅ។

ម៉ូលីកា កាន់តែធ្វើឲ្យអតិថិជនមានទំនុកចិត្តទៅលើនាងថែមទៀត​នៅពេលដែលនាងបានប្រើប្រាស់ផលិតផលមួយនេះ ដោយខ្លួនឯងផ្ទាល់ ដោយសម្រកបានរហូតដល់២៥គីឡូឯណ្ណោះ ក្រោយនាងសម្រាលកូន នឹងមិនប៉ះពាល់ដល់សុខភាពឡើយ។

ម៉ូលីកា ដែលជាម្ចាស់ហាងអិនខេ ម៉ូលីកា ប៊ីយូធី ត្រេឌីង ឯ.ក ជាអ្នកលក់តាម Online លេចធ្លោម្នាក់ ក្រោយនាងបានផ្អាកអាជីពចម្រៀងជាង២ឆ្នាំមក បុកលើវិស័យអនឡាញ។

អតីតតារាចម្រៀង Rock រូបនេះ​​ បានដឹកដៃតារាសម្ដែងលោកហុង មានុណ ហៅឆានុន រៀបការកាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ និងបានសម្រាលកូនកាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២០ ដែលពេលនេះនាងនៅតែរក្សារបានរូបសម្រស់ស្រស់ស្អាតដូចកាលមិនទាន់មានកូន ពិសេសគឺមិនឡើងទម្ងន់ ព្រោះមានផលិតផលសម្រកជាប្រេនផ្ទាល់ខ្លួន ”ចែកា Brand” ឬ ”Nk Brand”។ នាងថា ផលិតផលសម្រករបស់នាងលក់កាន់តែដាច់ ដោយមានទាំងតារាល្បីៗជាច្រើនដួង ក៏បានគាំទ្រនិងប្រើប្រាស់ផលិតផលនេះដែរ។

ម៉ូលីកា ដែលផ្ដើមទុនដំបូងត្រឹម៣០០ដុល្លារ រកស៊ីលក់ជើងមានជ្រក់តាម Online ឈានមករកស៊ីធំផ្នែក Cosmetics នោះថា ក្រោយទទួលបានចំណងដៃកូនស្រីម្នាក់តាមបំណង ពេលនេះមុខរបរនាងកាន់តែរីកធំ លក់កាន់តែដាច់ដែលអាចនិយាយបានថា កូនស្រីនាំភាពចម្រុងចម្រើនដល់ឪពុកម្ដាយ៕

RELATED ARTICLES