Thursday, July 17, 2025
Homeព័ត៌មានជាតិអ្នកគ្រូហុងស៊ុយ ចែកស្ទីកគ័រកាត់ឆុង អាជ្ញាធរហៅអប់រំ

អ្នកគ្រូហុងស៊ុយ ចែកស្ទីកគ័រកាត់ឆុង អាជ្ញាធរហៅអប់រំ

ដោយមើលឃើញមនុស្សតម្រង់ជួរគ្នាចាំទិញស្ទីកគ័រ ដែលពួកគេមានជំនឿថា  នឹងកាត់ឆុងនោះ លែងខ្លាចកូវីដ-១៩ ពេលនេះ អាជ្ញាធរបានកោះហៅអ្នកគ្រូហុងស៊ុយល្បីល្បាយរូបនោះ ទៅជួបនៅខណ្ឌ ដើម្បីធ្វើការណែនាំ។

នាយករដ្ឋបាលខណ្ឌឫស្សីកែវ លោក សន សោភ័ណ បានប្រាប់អ្នកសារព័ត៌មានថា នៅរសៀលថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ រូបលោកបានដឹកនាំកម្លាំងចុះទៅផ្ទះអ្នកគ្រូហុងស៊ុយ ណាលី តែមិនបានជួបនោះឡើយ។

លោក សន សោភ័ណ បានបន្ថែមថា លោកបានចេញលិខិតមួយច្បាប់អញ្ជើញអ្នកគ្រូហុងស៊ុយ ណាលី ទៅជួបនៅខណ្ឌ នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ ដើម្បីធ្វើការអប់រំ ណែនាំ កុំឲ្យមានករណីបែបនេះកើតឡើងទៀត។

គួរបញ្ជាក់ថា កាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ អ្នកគ្រូងហុងស៊ុយ ណាលី បានបង្ហោះសារថា​”ជួបគ្នាយប់នេះ យប់ថ្ងៃទី4 ខែមករា ឆ្នាំ 2021 ម៉ោង23:00-00:59យប់ ក្នុងការចែកស្ទិកគ័រ កាត់ឆុង នៅមុខ office ក្រុមហ៊ុនម៉ាស្ទ័រ ណាលី ផ្ទះលេខ58 ផ្លូវ344 សង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (បុរីវិមានភ្នំពេញ office បែរមុខទៅផ្លូវភ្លោះ Grand Phnom Penh ។

ម៉ោងបិតស្ទិកគ័រក្នុងយប់នេះ គឺម៉ោង 23:00-24:00យប់ គឺត្រូវនឹង ថ្ងៃជូត ម៉ោងជូត ។

សំរាប់អ្នកខកខានបិតមិនទាន់ក្នុងយប់នេះ អាចបិតនៅថ្ងៃជូត ថ្ងៃបន្ទាប់នៅក្នុងខែមករានេះ គឺ ថ្ងៃទី16 និងថ្ងៃទី 28 ខែមករា ម៉ោង23:00-24:00 ( បញ្ជាក់ ក្នុងថ្ងៃទី 16 & 28 ម៉ោង 23:00-24:00 ត្រូវអោយអ្នកកើតឆ្នាំជូត រឺ អ្នកកើតថ្ងៃជូត ជាអ្នកប្រគល់ស្ទិកគ័រ ជូនអ្នកដែលកើតឆ្នាំ ឆុង ខែ ឆុង ថ្ងៃ ឆុង ម៉ោង ឆុង ។ បើចង់ដឹងថាអ្នកើតថ្ងៃជូត រឺអត់ សូមឆែកក្នុង App My Destiny-វាសនាខ្ញុំ

សំរាប់អ្នកដែលនៅតាមខេត្ត អាចអោយបងប្អូន រឺ មិត្តភ័គ្គ នៅភ្នំពេញ មកយកនៅក្រុមហ៊ុនជំនួស ហើយផ្ញើរទៅខេត្តបាន

សូមបញ្ជាក់ ក្រុមហ៊ុន មិនមានការលក់ដូរស្ទិកគ័រកាង់ឆុងទេ មានតែសំរាប់ចែកជូន Free ប៉ុណ្ណោះ ប្រសិនបើជាមានអ្នកណាម្នាក់យកស្ទិកគ័រ កាត់ឆុង ទៅលក់ ហើយអះអាងថាជារបស់ក្រុមហ៊ុន ម៉ាស្ទ័រ ណាលី សូមជូនដំណឹងដល់ក្រុមហ៊ុនភ្លាម ព្រោះកាលពីឆ្នាំមុន មានអ្នកយកឈ្មោះ អ្នកគ្រូ ណាលី ទៅលក់ផលិតផលកាត់ឆុង ធ្វើអោយមហាជនមួយចំនួនធំ យល់ច្រលំថា អ្នកគ្រូជាអ្នកលក់ ជាក់ស្តែងជាច្រើនឆ្នាំមកនេះ ក្រុមហ៊ុន មិនធ្លាប់មានលក់បន្តោងកាត់ឆុង រឺ ស្ទិកគ័រ កាត់ឆុងឡើយ។

សូមជូនពរដល់បងប្អូនខ្មែរយើងទាំងអស់ រកទទួលទានមានមានបាន ជោគជ័យគ្រប់ភារកិច្ចក្នុងឆ្នាំ 2021 នេះ ។ សូមអរគុណ”។

បន្ទាប់ពីបង្ហោះសារភ្លាម នៅយប់ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ ស្រាប់តែមានមនុស្សម្នាជាច្រើនមិនដឹងមកពីណាខ្លះនោះទេ បានមកឈរតម្រង់ជួរគ្នាចាំទទួលយកស្ទីកគ័រកាត់ចុងនេះ ធ្វើឲ្យផ្អើលអ្នករស់នៅទីនោះ៕

RELATED ARTICLES