មិនត្រឹមតែមានអតិថិជនជាច្រើនដែលធ្លាប់ញ៉ាំនំខេកពីអែលលី លើសពីនោះទៀត គឺលាន់មាត់សរសើរថា នំឆ្ងាញ់ខ្លាំងៗ ហើយរូបរាងកាន់តែទាក់ទាញ ដែលមានគ្រប់ខ្នាតសម្រាប់តម្រូវការភ្ញៀវ។
ហាងនំអែលលី ទទួលបានការគាំទ្រខ្លាំងលើការរចនាម៉ូតនំ ជាមួយការតុបតែងឥតខ្ចោះ ធ្វើឲ្យឆក់បេះដូងអតិថិជនចង់ទិញម្តងហើយម្តងទៀត បើនិយាយដល់ម៉ូតនំ អែលលី មិនធ្វើឲ្យលោកអ្នកស្មុគស្មាញចិត្តឡើយ ព្រោះថាអែលី មានគ្រប់ម៉ូតគ្រប់វ័យសម្រាប់ជ្រើសរើស។
បើនិយាយពីរសជាតិ ដឹងតែពេញចិត្តស្តូកដោយសាររសជាតិពេញនិយម រសជាតិតយដូង រសជាតិស្រ្តប៊រី រសជាតិសូកូឡា រសជាតិវ៉ាន់នីឡា រសជាតិធុរេន រសជាតិ Cheese រសជាតិ Kiwi រសជាតិក្រូច រសជាតិមានច្រើនទៀត។ ហាងនំអែលលី មានទទួលនំសម្រាប់កម្មវិធី មាន ពិធីខួបកំណើត ពិធីអាពាហ៍ពិពាហ៍ និង កម្មវិធីផ្សេងៗទៀត។
មួយវិញទៀត ហាងនំអែលលី នឹងមានការបើកបង្រៀននៅក្នុងពេលឆាប់នេះហើយ សម្រាប់បងប្អូនដែលចូលចិត្តការច្នៃម៉ូតខេក អាចទាក់ទងទៅតាម page ហាងនំ អែលលីផ្ទាល់តែម្តង
អញ្ចឹងនៅចាំអង្កាល់ទៀត សម្រាប់បងប្អូនដែលមិនទាន់បានសាកញ៉ាំនំ នៅ Elly Bakery អាចធ្វើការកម្មង់ឥឡូវនេះបាន តាមរយៈ Facebook Page ឬអាចមកទីតាំងផ្ទាល់ក៏បាន ដែលមានទីតាំងស្ថិតនៅ #7B ផ្លូវ360 សង្កាត់បឺងកេងកង3 ខណ្ឌចំការមន ខាងកើតឡានទឹកចាស់ 50m ឬ Google map https://bit.ly/36ZSXBL: និងអាចទំនាក់ទំនងតាមរយៈលេខទូរសព្ទ 093 777 309 / 077 881 887៕











