Thursday, July 17, 2025
Homeព័ត៌មានជាតិគ្រាន់តែហាងស៊ុបសោះ ពូលេងដាក់ឲ្យផ្អើលអ្នកជិតខាង ប៉ូលិសអប់រំ អត់មានលើកក្រោយទៀតទេ

គ្រាន់តែហាងស៊ុបសោះ ពូលេងដាក់ឲ្យផ្អើលអ្នកជិតខាង ប៉ូលិសអប់រំ អត់មានលើកក្រោយទៀតទេ

ខេត្តកណ្តាល ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលភ្នំបាត បានចុះណែនាំដល់ហាងស៊ុប ចម្ការននោង ស្ថិតក្នុងភូមិត្រពាំងស្លែង ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល ឱ្យបញ្ឈប់ការបើកភ្លេង មានសំឡេងឮខ្លាំងៗដល់យប់ជ្រៅ បង្កការរំខានដល់ប្រជាជនជិតខាង បន្ទាប់ពីមានការរាយការណ៍ប្តឹងពីប្រជាពលរដ្ឋ។

ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានធ្វើការឆ្លើយតបភ្លាមៗ ជូនគណនីហ្វេសប៊ុកមួយ ដែលបានរាយការណ៍ កាលពីយប់ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ ដែលមានខ្លឹមសារថា “៤-៥ ឬសៅរ៍ អាទិត្យ មិនថា ព្រោះយល់ នេះរាល់ថ្ងៃ ទាំងថ្ងៃទាំងយប់ ចាក់អត់តិចៗទេ បើកឡើងផ្អើលគេផ្អើលឯង នៅហាងស៊ុប ចម្ការននោង…”។

ក្រោយពីទទួលបានដំណឹងភ្លាម ដោយមានការចង្អុលបង្ហាញពីក្រុមការងារប្រតិកម្មរហ័សខេត្ត លោកអធិការនគរបាលស្រុកពញាឮ បានបញ្ជាឱ្យកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំបាត បានចុះស្រាវជ្រាវករណីខាងលើ ដែលបងប្អូនប្រជាពលរដ្ឋបានរាយការណ៍មក។

ជាលទ្ធផល នៅវេលាម៉ោង ៩និង១៩នាទីយប់ ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលភ្នំបាត បានចុះទៅដល់ទីតាំងហាងស៊ុប ចម្ការននោង ដែលស្ថិតក្នុងភូមិត្រពាំងស្លែង ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល និងបានអប់រំ ណែនាំដល់ម្ចាស់ហាងខាងលើ ឱ្យធ្វើការបញ្ឈប់ការបើកភ្លេងមានសំឡេងឮខ្លាំងៗដល់ពេលយប់ជ្រៅ ដែលបង្កឱ្យមានការរំខាន និងប៉ះពាល់ដល់សិទ្ធិអ្នកជិតខាងតទៅទៀត…”៕

RELATED ARTICLES