Thursday, July 17, 2025
Homeព័ត៌មានជាតិលោកស្រីអភិបាលខេត្ត ចេញមុខច្រានចោលភ្លាមៗ អត់មានបិទខេត្តប៉ៃលិនទេ

លោកស្រីអភិបាលខេត្ត ចេញមុខច្រានចោលភ្លាមៗ អត់មានបិទខេត្តប៉ៃលិនទេ

ខេត្តប៉ៃលិន ៖ លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានច្រានចោលព័ត៌មានថា ខេត្តមួយនេះ ត្រូវបានបិទ ដោយសារតែមានករណីឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ច្រើនពេក រហូតដល់ទប់ស្កាត់លែងបាន។

តាមរយៈបណ្តាញសង្គម ហ្វេសប៊ុក កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ លោកស្រី បាន ស្រីមុំ បានបញ្ជាក់ថា គិតមកដល់ពេលនេះ ក្នុងខេត្តប៉ៃលិន មានករណីឆ្លងជំងឺកូវីដ-១៩ ជាង ១០នាក់ប៉ុណ្ណោះ ហើយពួកគេកំពុងត្រូវបានយកទៅព្យាបាលនៅកន្លែងមានសុវត្ថិភាពផងដែរ។ លោកស្រីបញ្ជាក់ទៀតថា ករណីឆ្លងទាំងនេះទៀតសោត សុទ្ធតែជាការនាំចូល ពោលមិនមែនជាករណីឆ្លងក្នុងសហគមន៍ឡើយ។

លោកស្រី បាន ស្រីមុំ បានបញ្ជាក់ថា “នាងខ្ញុំសូមជម្រាបថា នេះជាករណីនាំចូល ហើយមានការទប់ស្កាត់បានយ៉ាងល្អ ដឹកនាំដោយនាងខ្ញុំ រួមទាំងកងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ របស់ក្រុមការងារយើង តាមបន្ទាត់ព្រំដែនទាំងអស់។ ដូច្នេះសូមជនអគតិមួយចំនួនតូច ឈប់បាន ឈប់ទៅ កុំព្យាយាមផ្សព្វផ្សាយព័ត៌មានមិនពិត ដូចជាព្រឹកនេះ មានបងប្អូនជាច្រើនបាន តេមកសួរខ្ញុំថា គាត់បានដំណឹងថា ខេត្តប៉ៃលិនបាន បិទខេត្ត ដោយមានការរាលដាលមេរោគកូវីដ-១៩ ឆ្លងច្រើន ក្នុងសហគមន៍នៃខេត្ត…”៕

RELATED ARTICLES