Thursday, July 17, 2025
Homeតារាខ្មែរសូដា នីតា​ ធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចូលរួមអបអរសាទរ

សូដា នីតា​ ធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចូលរួមអបអរសាទរ

សូដា នីតា បានសារភាពថា នាងកំពុងមានទម្ងន់ (ពោះធំ) កូនលើកដំបូង ដែលជាតំណក់ឈាមរបស់តារាសម្ដែង និងជាមន្រ្ដីយោធា លោកស៊ិន សូរិយ៉ា ហៅយុទ្ធ ឋានៈ ។

ដោយសារតែចាញ់កូនខ្លាំងពេក ទើបពេលនេះ សូដា នីតា ផ្អាកទទួលការងារសិល្បៈរហូតដល់ចូលឆ្នាំខ្មែរ រួច ទើបនាងវិលត្រឡប់មករកអាជីពចាស់វិញ។

សូដា នីតា ថ្លែងសារថា ”លុយសំខាន់ តែសុខភាពកូនក្នុងផ្ទៃ សំខាន់ជាង។ ឆ្លងទន្លេរួច ទើបនាងខ្ញុំទទួលការងារសិល្បៈវិញ”។

តាមរយៈការអះអាងរបស់សូដា នីតា ថានាងនឹងប្រឡូកសិល្បៈឡើងវិញ ក្រោយចូលឆ្នាំខ្មែរនោះ បញ្ជាក់ថា ពេលនេះនាងកំពុងពពោះកូនទី១ ជាង៦ខែទៅហើយ។ គេឃើញតារាសម្ដែងរួមអាជីព មានដូចជា លោកមុំ សុទ្ធារ៉ា, លោកអាឡិច ចាន់ត្រា, កញ្ញាឌួង ហ្សូរីដា និងកញ្ញាពៅ លីដា  ជាដើម សុទ្ធតែបានផ្ញើសារអបអរសារទរ និងសូមឲ្យនាងថែរក្សាសុខភាពផង​ព្រោះជាកូនដំបូង។

ដោយឡែក មហាជនមួយចំនួនបានសម្ដែងការភ្ញាក់ផ្អើលថា សូដា នីតា មិនទាន់ទាំងបានរៀបការផង ពេលនេះស្រាប់តែពោះធំបាត់ទៅហើយ។

សូដា នីតា បានភ្ជាប់ពាក្យជាមួយលោកស៊ិន សូរិយ៉ា ហៅយុទ្ធ ឋានៈ កាលពីខែកញ្ញា ឆ្នាំ២០២០ ប៉ុន្តែដោយសារតែនីតា ជាប់កាន់ទុក្ខម្ដាយរបស់នាង អ្នកស្រីជុំ សារឿន ដែលទទួលមរណភាពកាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ នោះ ទើបត្រូវពន្យាពេលរៀបការ ហើយថ្មីៗនេះ លោកយុទ្ធ ឋានៈ ដែលល្បីឈ្មោះពេលសម្ដែងលូកស្ទាប និងឱបថើបកញ្ញា Rose ផ្អើលពេញហ្វេសប៊ុកនោះ បានប្រាប់ថា លោកអាចនឹងរៀបការជាមួយនីតា នៅឆ្នាំ២០២៣ ឯណោះ។

លោកឋានៈ បន្ថែមថា មុនរៀបការនេះ លោកនិងគូដណ្ដឹង បានបើកហាងលក់បាយមួយកន្លែង នៅរាជធានីភ្នំពេញ ផងដែរ៕

RELATED ARTICLES