Wednesday, July 16, 2025
Homeព័ត៌មានជាតិប្ដីចេញទៅធ្វើការ ស្រាប់តែមកវិញ ឃើញប្រពន្ធនៅក្នុងមុង... ភ្ញាក់ផ្អើជាខ្លាំង

ប្ដីចេញទៅធ្វើការ ស្រាប់តែមកវិញ ឃើញប្រពន្ធនៅក្នុងមុង… ភ្ញាក់ផ្អើជាខ្លាំង

ខេត្តកណ្តាល ៖ ស្រ្ដីម្នាក់ពេលប្ដីចេញទៅធ្វើការបាត់ បានចូលដេកលើគ្រែក្រោមផ្ទះ ស្រាប់តែពេលប្ដីវិលមកផ្ទះវិញ ប្រទះឃើញប្រពន្ធដេកស្លាប់រឹងស្ដូក បង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ នៅចំណុច លើគ្រែក្រោមផ្ទះស្ត្រីរងគ្រោះក្នុងបរិវេណឡឥដ្ឋ សុង វ៉ា ភូមិកោះរកា ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល។

ស្ត្រីរងគ្រោះ មានឈ្មោះ ជន ខន ភេទស្រី អាយុ៤៦ឆ្នាំ មុខរបរកម្មករឡឥដ្ឋ មានស្រុកកំណើតនៅភូមិគោកស្រុក ឃុំតាំងសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ បច្ចុប្បន្នមកធ្វើការនិងស្នាក់នៅក្នុងបរិវេណឡឥដ្ឋ សុង វ៉ា ភូមិកោះរកា ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល។

តាមការបំភ្លឺរបស់ឈ្មោះសេន ដែន ភេទប្រុស អាយុ៤៩ឆ្នាំ ត្រូវជាប្តីរបស់ស្ត្រីរងគ្រោះ បានបញ្ជាក់ថា កន្លងមក ប្រពន្ធរបស់គាត់ (ជនរងគ្រោះ) មានជំងឺលើសឈាម រយៈពេល ២ខែមកហើយ ហើយជនរងគ្រោះពុំបានទិញថ្នាំយកមកលេបឱ្យបានទៀងទាត់នោះទេ។  លុះមក ដល់វេលាម៉ោង ១០យប់ ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ គាត់និងប្រពន្ធ រួមទាំងកូនៗ នាំគ្នាហូបបាយជុំគ្នារួច ហើយក៏នាំគ្នាចូលដេក។ នៅពេលនោះប្រពន្ធគាត់បានត្អូញប្រាប់គាត់ជាប្តីថា ចេះតែឈឺក្បាល ហើយគាត់បានប្រាប់ថា រកប្រេងក្រឡាលាបទៅ។ ក្រោយពីលាបរួច គាត់និងប្រពន្ធ ព្រមទាំងកូន នាំគ្នាដេកលក់អស់។

បុរសជាប្តី បន្តថា រហូតដល់ម៉ោង ៤ទៀបភ្លឺ ឈានចូលថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ គាត់និងប្រពន្ធ (ស្ត្រីរងគ្រោះ) បានភ្ញាក់ពីដេក ហើយនាំគ្នាអាំងភ្លើង កុំឱ្យរងា លុះដល់ម៉ោង ៥ទៀបភ្លឺ ថ្ងៃដដែល គាត់បានចេញទៅអូសផេះចេញពីក្នុងឡឥដ្ឋ ចំណែកប្រពន្ធគាត់ នៅអាំងភ្លើងបន្ត។

លុះដល់វេលាម៉ោង ៧និង៣០នាទីព្រឹក ថ្ងៃដដែល ពេលគាត់វិលត្រឡប់មកផ្ទះវិញ ក៏ប្រទះឃើញប្រពន្ធដេកនៅក្នុងមុងលើគ្រែក្រោមផ្ទះ ពេលនោះគាត់ពុំបានដាស់ប្រពន្ធទេ ហើយក៏មិនចាប់អារម្មណ៍ថា​ ប្រពន្ធស្លាប់ដែរ ដោយគាត់បានដើរទៅធ្វើមាន់ នៅមុខផ្ទះ រហូតដល់វេលាម៉ោង ៨និង៣០នាទីព្រឹក ថ្ងៃដដែល កូនរបស់គាត់ឈ្មោះដែន ចាន់ បានទៅដាស់ម្តាយ ទើបដឹងថា ម្តាយស្លាប់ ហើយក៏រត់មកប្រាប់គាត់ជាឪពុក។

ឮបែបនេះ គាត់ក៏ស្ទុះរត់ទៅមើលប្រពន្ធ ក៏ឃើញប្រពន្ធដេកស្លាប់បាត់ទៅហើយ ទើបបានស្រែកហៅអ្នកជិតខាងឱ្យជួយមើល ហើយក៏បានទូរស័ព្ទប្រាប់ថៅកែឡឥដ្ឋ ឱ្យបានជ្រាប ហើយម្ចាស់ឡឥដ្ឋ បានរាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអញ្ចាញ។

ក្រោយពីទទួលបានព័ត៌មានខាងលើ កម្លាំងផ្នែកជំនាញពិនិត្យវិភាគ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអញ្ចាញ ក្រុមប្រឹក្សាឃុំព្រែកអញ្ចាញ មេភូមិ និងគ្រូពេទ្យឃុំព្រែកអញ្ចាញ ចុះទៅកន្លែងកើតហេតុ ដើម្បីធ្វើការពិនិត្យសពជនរងគ្រោះ។

តាមការពិនិត្យរបស់ផ្នែកជំនាញ ឃើញថា នៅលើខ្លួនជនរងគ្រោះ ពុំមានស្លាកស្នាមអ្វីគួរឱ្យកត់សម្គាល់ឡើយ។ តាមការសន្និដ្ឋានរបស់គ្រូពេទ្យ បញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយខ្យល់គរ។

សពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES