Wednesday, July 16, 2025
Homeតារាខ្មែរទើបតែដឹង តារាចម្រៀងខេមរៈ សិរីមន្ដ មានទីប្រឹក្សា ដល់ទៅ២នាក់

ទើបតែដឹង តារាចម្រៀងខេមរៈ សិរីមន្ដ មានទីប្រឹក្សា ដល់ទៅ២នាក់

តារាចម្រៀងខេម ប៊ុនថៃ ហៅខេមរៈ សិរីមន្ដ នៅដើមឆ្នាំ២០២១ នេះ កាន់តែមានការលេងខ្លួនប្លែកតែម្ដង ទាំងម៉ូដសក់ និងការស្លៀកពាក់ ខណៈដែលកេរ្ដិ៍ឈ្មោះអ្នកចម្រៀងកូន៣រូបនេះ កាន់តែល្បីល្បាញ ក្រោយពីកំពូលតារាចម្រៀងព្រាប សុវត្ថិ ​ដើរចេញពីហង្សមាស។

តាមព័ត៌មានថា ទាំងការលេងការលេងសម្លៀកបំពាក់ និងម៉ូដសក់ ខេមរៈ សិរីមន្ដ មានទីប្រឹក្សាអ្នកឲ្យយោបល់ដល់តារាចម្រៀងរូបនេះ ដើម្បីឲ្យសមទៅតាមកម្មវិធី ឬបទចម្រៀងដែលគេសម្ដែង។

ទីប្រឹក្សារពិសេសរបស់ខេមរៈ សិរីមន្ដ នោះ គ្មានអ្នកណាក្រៅពីបងប្រុសរបស់សិរីមន្ដ គឺលោកខេមរៈ ភារុណ ដែលរ៉ាប់រងខាងផ្នែកធ្វើបទចម្រៀងឲ្យសិរីមន្ដ និងអ្នកនាងកុយ ផល្លី ដែលជាភរិយារបស់លោកប៊ុនថៃ ដែលទទួលខុសត្រូវលើសម្លៀកបំពាក់ប្ដី។

ប៉ុន្ដែគេជឿថា លោកសិរីមន្ត នឹងមានអ្នកជំនាញសិល្បៈខ្លាំងៗទៀត នៅក្បែរខ្លួនដើម្បីណែនាំផ្លូវឲ្យគេដើរលើផ្លូវអាជីពសិល្បៈ កាន់តែជោគជ័យថែមទៀត។

ដោយឡែក ក្នុងជំនួបតាមទូរស័ព្ទនាពេលកន្លងមក ខេមរៈ សិរីមន្ដ បានប្រាប់ថា លោកពិតជាមានផែនការ ឬគោលដៅក្នុងជីវិត ដែលបានរៀបចំរួចជាស្រេចមែន ហើយលោកមិនដៅខុសពីគម្រោងដែលបានគិតជាមុននោះទេ។

ក្រៅពីខេមរៈ សិរីមន្ដ តារាចម្រៀងខ្មែរ ដែលមានទីប្រឹក្សា កន្លងមកក៏ធ្លាប់លេចឮថា កំពូលតារាចម្រៀងព្រាប សុវត្ថិ, ឆាយ វីរៈយុទ្ធ មានប្រពន្ធជាអ្នកឲ្យយោបល់ និងមាស សុខសោភា ដែលមានបងប្រុសរបស់នាង លោកមាស សុខរតនៈ ជាអ្នកឲ្យយោបល់នាង ខណៈឱក សុគន្ធកញ្ញា មានប្ដីនាង​ លោកអ៊ឹង សុខលី ជួយណែនាំផ្លូវ និងមានតារាចម្រៀងល្បីៗមួយចំនួនទៀត ក៏មានទីប្រឹក្សាផងដែរ ខណៈដែលតារាល្បីៗរបស់បរទេស មានទីប្រឹក្សានេះរៀងៗខ្លួនតែម្ដង។

ក្រោយផ្ទុះបទ ”ពឺតៗ” ខេមរៈ សិរីមន្ដ កាន់តែបង្ហាញភាពផ្អែមល្ហែមស្នេហ៍ជាមួយភរិយា អ្នកនាងកុយ ផល្លី ហើយតាមព័ត៌មានថា សិរីមន្ដ ចង់បានកូនទី៤ទៀតផង ក្រោយចាប់ដៃគ្នា១៥ឆ្នាំ បានកូន៣(ស្រី២)៕

លោកខេមរៈ  សិរីមន្ត និងភរិយា
លោកខេមរៈ ភារុណ បងប្រុសខេមរៈ សិរីមន្ត
RELATED ARTICLES