Wednesday, July 16, 2025
Homeព័ត៌មានជាតិរបស់របរក្នុងតូបនេះ យកចេញមិនទាន់នោះទេ រួមទាំងប្រេងម៉ាស៊ូត១០កានផង

របស់របរក្នុងតូបនេះ យកចេញមិនទាន់នោះទេ រួមទាំងប្រេងម៉ាស៊ូត១០កានផង

ខេត្តកំពង់ធំ ៖ តូបលក់ដីមួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅទាំងកណ្តាលយប់ បង្កឱ្យខូចខាតអស់ទាំងស្រុង ដោយសារមូលហេតុឆ្លងចរន្តអគ្គិសនី (ទុស្សេខ្សែភ្លើង)។

ករណីអគ្គិភ័យខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ១១និង៣០នាទីយប់ ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ នៅចំណុចភូមិតារាម ឃុំត្បែង ស្រុកកំពង់ស្វាយ។

ម្ចាស់តូបលក់ជី ដែលទទួលរងការឆាបឆេះខាងលើ មានឈ្មោះស៊្រង សារិទ្ធ ភេទប្រុស អាយុ៣៤ឆ្នាំ ប្រពន្ធឈ្មោះឈោ សុធី អាយុ៣៣ឆ្នាំ មានលំនៅក្នុងភូមិកើតហេតុខាងេលី។ តូបលក់ជី សង់ពីឆ្អឹងដែក ដំបូលនិងជញ្ជាំងស័ង្កសី។

ចំណែកទ្រព្យសម្បត្តិ និងសម្ភារដែលទទួលរងការខូចខាត រួមមាន តូបលក់ជីទាំងស្រុង ជីបាចស្រូវ ចំនួន២០តោន ថ្នាំបាញ់ស្រូវ ចំនួន១០០កេស ស្រូវពូជ ចំនួន៧តោន ប្រេងម៉ាស៊ូត ចំនួន១០កាន ទូទឹកកក ចំនួន១គ្រឿង ទូកញ្ចក់ ចំនួន២ ទូឈើ ចំនួន១ តុបាយចំនួន១ ម៉ូតូចំនួន១គ្រឿង កង់ចំនួន២គ្រឿង ទឹកសុទ្ធ ចំនួន១០០យួរ និងទឹកកាដុង ៣០កាដុង កូនក្រឡឹង កម្ពស់១,៨០ម៉ែត្រ ចំនួន៤ដើម។

នៅក្នុងហេតុការណ៍អគ្គិភ័យនេះ ត្រូវបានសមត្ថកិច្ចមូលដ្ឋាន ចេញជួយអន្តរាគមន៍ភ្លាមៗ ដោយបញ្ជូនរថយន្តអគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ ចំនួន ១គ្រឿង ទៅជួយអន្តរាគមន៍បាញ់ទឹកពន្លត់ ប្រើប្រាស់ទឹកអស់ចំនួន១រថយន្ត ស្មើនឹង ៦ម៉ែត្រគូប និងមានកម្លាំងចុះអន្តរាគមន៍ពន្លត់ សរុបចំនួន១៥នាក់ ព្រមទាំងប្រជាការពារ និងប្រជាពលរដ្ឋ ជួយពន្លត់ចំនួន២០នាក់៕

RELATED ARTICLES