Tuesday, April 30, 2024
Homeព័ត៌មានជាតិលោកប៉ូលិស ចេញទៅធ្វើការមួយភ្លែត ស្រាប់តែផ្អើលឈុលបែបនេះ

លោកប៉ូលិស ចេញទៅធ្វើការមួយភ្លែត ស្រាប់តែផ្អើលឈុលបែបនេះ

ភ្នំពេញ ៖ លំនៅដ្ឋានរបស់មន្រ្ដីនគរបាលម្នាក់​ ត្រូវបានអគ្គិភ័យឆាបឆេះទាំងព្រឹក បង្កឱ្យរងការខូចខាតសម្ភារ និងទ្រព្យសម្បត្តិអស់មួយចំនួន និងបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៩និង៥០នាទីព្រឹក ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវក្នុងបុរី លឹម ឈាងហាក់ ផ្ទះលេខ16R ផ្លូវលេខ៥ សង្កាត់ដង្កោ ខណ្ឌដង្កោ។

ជនរងគ្រោះជាម្ចាស់ផ្ទះ មានឈ្មោះឃឹម សារេន ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរជាមន្ត្រីនគរបាល មានលំនៅក្នុងផ្ទះកើតហេតុខាងលើ។ ចំណែកផ្ទះដែលទទួលរងការឆាបឆេះ ជាប្រភេទសំណង់ផ្ទះល្វែង មានទំហំ៤ម៉ែត្រ គុណនឹង ១៦ម៉ែត្រ។ រីឯសម្ភារខូចខាត រួមមានដូចជា គ្រែដេកចំនួន២ ទូដាក់សំលៀកបំពាក់ចំនួន២ រួមនឹងរបស់របរប្រើប្រាស់មួយចំនួនទៀត។

បន្ទាប់ពីកើតមានហេតុការណ៍គ្រោះអគ្គិភ័យនេះភ្លាម សមត្ថកិច្ចបានចេញរថយន្តការិយាល័យអគ្គិភ័យ ចំនួន១គ្រឿងប្រើប្រាស់ទឹក អស់១ឡាន ស្មើនឹង៤ម៉ែត្រគូប ដើម្បីគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង ដោយពន្លត់ចប់នៅវេលាម៉ោង១០ និង២០នាទីព្រឹកថ្ងៃដដែល។

សមត្ថកិច្ចមូលដ្ឋានបញ្ជាក់ថា ហេតុការណ៍អគ្គិភ័យនេះ បង្កឡើងដោយមូលហេតុ ម្ចាស់ផ្ទះដុតទៀតចោល ទើបធ្វើឱ្យកើតមានការ ឆាបឆេះ តែយ៉ាងណា អគ្គិភ័យនេះ ពុំបានឆេះរាលដាលបន្តដល់ផ្ទះអ្នកនៅក្បែរនោះឡើយ ហើយ ក៏មិនមានមនុស្សស្លាប់ ឬក៏រងគ្រោះរបួស ស្នាមអ្វីនោះដែរ៕

RELATED ARTICLES